នាព្រឹកថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២២ រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរិជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា បានជួបពិភាក្សាតំណាងរបស់បណ្តាទីភ្នាក់ឯកទេសរបស់អង្គការសហប្រជាជាតិ ប្រចាំនៅទីក្រុងយ៉ាងហ្គូនផ្លាស់ប្តូរទស្សនៈពាក់ព័ន្ធនឹងការងារជំនួយមនុស្សធម៌ជាក់ស្តែងនៅនៅមីយ៉ាន់ម៉ា ដែលក្នុងនោះរួមមានវឌ្ឍភាពនៃផ្តល់ជំនួយមនុស្សធម៌នៅរដ្ឋរ៉ាក់ខាញ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរិជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា បានជួបពិភាក្សាតំណាងរបស់បណ្តាទីភ្នាក់ឯកទេសរបស់អង្គការសហប្រជាជាតិ ប្រចាំនៅទីក្រុងយ៉ាងហ្គូន ដែលរួមមាន តំណាងពីអង្គការសុខភាពពិភពលោក(WHO) កម្មវិធីស្បៀងអាហារពិភពលោក(WFP) ការិយាល័យអង្គការសហប្រជាជាតិសម្រាប់សម្របសម្រួលកិច្ចការមនុស្សធម៌(OCHA) ឧត្តមស្នងការអ.ស.ប ទទួលបន្ទុកសិទ្ធិមនុស្ស (UNHCR) មូលនិធិសង្គ្រោះកុមារអន្តជាតិរបស់អ.ស.ប (UNICEF) និងកម្មវិធីអភិវឌ្ឍរបស់អ.ស.ប (UNDP)។
ជំនួបនេះបានពិភាក្សា និងផ្លាស់ប្តូរទស្សនៈពាក់ព័ន្ធនឹងការងារជំនួយមនុស្សធម៌ជាក់ស្តែងនៅនៅមីយ៉ាន់ម៉ា ដែលក្នុងនោះរួមមានវឌ្ឍភាពនៃផ្តល់ជំនួយមនុស្សធម៌នៅរដ្ឋរ៉ាក់ខាញ៕