ប្តីកំ.ហូ.ចត្រឡ.ប់មកពីផឹកទឹ.កប្តូនិស្ស័.យ ប.ង្កជា.ជ..ម្លោះ ខឹ..ងប្រពន្ធមិ.នចេញពីក្នុងម៉ុងនិយា.យជាមួយទា..ញកៅអីវា..យ ត្រូវកូ.នអាយុ ជា.ងមួយខួ.បក្ស័..យស..ង្ខារ ប្រពន្ធរ.ងរបួ.ស

0
2531

បន្ទាយមានជ័យ ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកថ្មពួក ធ្វើការឃាត់ខ្លួនបញ្ជូនទៅតុលាការផ្ដន្ទាទោសតាមផ្លូវច្បាប់ បន្ទាប់ពីបុរសរូបនោះ ត្រឡប់មកពី ផឹកផ្ទះមិត្តភក្ត្រ័វិញ ក៏បានឈ្លោះប្រកែកពាក្យសម្ដីគ្នាជាមួយប្រពន្ធ ខឹងទាញ កៅអីវាយ ប្រពន្ធកំពុងដេកជាមួយ កូន បណ្ដាលឲ្យ ត្រូវ កូនស្រីខ្លួនឯងអាយុទើបតែជាងមួយខួប ស្លា..ប់បា.ត់បង់ជីវិ.ត  ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ ចំណែកស្ត្រីជាប្រពន្ធរងរបួស។

ករណី នេះ បានកើតឡើងនៅយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ នៅចំណុចភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់មានឈ្មោះ លួស ធំ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ចំណែកប្រពន្ធឈ្មោះ ខន ខួចអាយុ៣៨ឆ្នាំ និងកូនស្រីរងគ្រោះឈ្មោះ លួស ស្រីនី អាយុមួយខួបប្រាំពីរខែ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុបុរសជាប្ដីមកពីផឹកស៊ីនៅផ្ទះមិត្តភ័ក្ត រស់នៅភូមិជាមួយគ្នា ហើយស្រវឹងរៀងៗខ្លួនពេលដែលផឹកសប្បាយអស់ចិត្តក៏វិលត្រឡប់មកផ្ទះវិញពេលមកដល់ផ្ទះ ក៏បានឈ្លោះប្រកែកពាក្យសម្ដីគ្នាជាមួយប្រពន្ធ។ ប្រភពបានបន្តថា ខណៈកំពុងឈ្លោះគ្នាប្រពន្ធបានបីកូនទៅដេកនៅក្នុងមុង ធ្វើឲ្យប្តឹរឹតតែខឹងក៏ទាញកៅអីជ័រវាយទៅលើប្រពន្ធ ដែលកំពុកដេកជាមួយកូនស្រីបណ្តាលឲ្យត្រូវកូនស្រីមួយកៅអីជ័រចំសៀតផ្ការខាងស្តាំរបួសធ្ង.ន់ និងត្រូវម្តាយរបួសស្រា.ល ពេលម្តាយដឹកបញ្ជូនកូនស្រីទៅកាន់មន្ទីរពេទ្យបង្អែកថ្មពួក និងបញ្ជូនទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យខេត្តសៀមរាប ក៏ត្រូវបានស្លា..ប់នៅនិងមន្ទីរពេទ្យតែម្តង។ ក្រោយពី កើតហេតុ កម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ បានឃាត់ខ្លួនប្តីយកមកអធិការស្រុកថ្មពួក ដើម្បីសួរដើមរឿង និងបញ្ជូនមកស្នងការខេត្តបន្ទាយមានជ័យ រៀបចំសំណុំរឿងបញ្ជូនទៅតុលាខេត្តនៅល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕

Facebook Comments
Loading...