គ្រាន់តែបណ្តឹងបដិសេធមិនឈរឈ្មោះឲ្យបក្សនយោបាយមានរហូត១៤៤ បណ្ដឹង

0
3154

ភ្នំពេញ ៖ តាមរបាយការណ៍សង្ខេប ស្តីពីការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្ដឹង ក្នុងដំណាក់កាលចុះបញ្ជីបេក្ខជនគណបក្សនយោបាយឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ (គិតត្រឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២) មានបណ្តឹងជំទាស់មិនឈរឈ្មោះជាបេក្ខជនឲ្យគណបក្សនយោបាយរហូត១៤៤ បណ្តឹង និងមានបណ្តឹងជាច្រើនទៀត។

តាមសេចក្តីរាយការណ៍ពីគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត (គឃ.សប) ទាំង២៥ រាជធានី ខេត្ត ដែលនាយកដ្ឋានសេវាកម្មច្បាប់ និងវិវាទកម្ម គ.ជ.ប ទទួលបាន គិតត្រឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ក្នុងចំណោមបណ្តឹង១៥២ បណ្តឹងនេះ មាន១៤៦ បណ្តឹង ត្រូវបានប្ដឹងទៅ គឃ.សប (ករណីប្ដឹងសុំបដិសេធមិនឈរឈ្មោះជាបេក្ខជន១៤៤ បណ្ដឹង និងករណីសុំឱ្យ ផ្តន្ទាទោស២ បណ្ដឹង) និង២ បណ្ដឹង ប្តឹងផ្ទាល់ទៅ គធ.ខប (ករណីប្ដឹងសមាសភាព គឃ.សប)ហើយនៅ គ.ជ.ប ទទួលបានពាក្យបណ្តឹងសរុបចំនួន៥ បណ្ដឹង (ពាក់ព័ន្ធនឹងបញ្ជីបេក្ខជនដំបូង៤ បណ្តឹង និង១ បណ្តឹង ប្ដឹងបន្តពី គធ.ខប ករណីសុំឱ្យផ្ដន្ទាទោស)។

សូមបញ្ជាក់ថា ដំណើរការការចុះបញ្ជីបេក្ខជនគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ ចាប់ផ្តើមពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២។ បន្ទាប់ពីថ្ងៃបញ្ចប់ការទទួលពាក្យសុំចុះបញ្ជីបេក្ខជន គឃ.សប ត្រូវធ្វើការពិនិត្យលើភាពត្រឹមត្រូវនៃពាក្យសុំចុះបញ្ជីបេក្ខជនទាំងនោះក្នុងរយៈពេលមួយថ្ងៃ។ បន្ទាប់មក គឃ.សប ត្រូវបិទផ្សាយជាសាធារណៈនូវបញ្ជីបេក្ខជន ដែលបានពិនិត្យរួចហើយនោះ នៅទីស្នាក់ការរបស់ខ្លួនក្នុងរយៈពេលយ៉ាងយូរ ៣ថ្ងៃ៕

Facebook Comments
Loading...