ប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២មីនា អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

0
924

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងពីស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី១៦ ដល់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

ក្រសួងបន្តថា ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលនូវឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា ក្នុងកម្រិតពីខ្សោយទៅមធ្យម និងសម្ពាធទាបតូចៗផ្សេងទៀត ដែលកើតឡើងផ្ទាល់ដោយកន្លែងជាអន្លើ (Local Low Formed)។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល* សីតុណ្ហភាពអប្បបរមា មានពី ២៤-២៧ °C* សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C* ជារួមអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ តែសម្រាប់ថ្ងៃទី១៩-២១ ខែមីនា ពិសេសនៅតំបន់ទំនាំបកណ្តាល និងទំនាបភាគពាយ័ព្យ បរិមាណភ្លៀងកើនឡើង, សីតុណ្ហភាពអតិបរិមាធ្លាក់ចុះបន្តិចមកវិញ។

២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន* សីតុណ្ហភាពអប្បបរមា មានពី ២៤-២៧ °C* សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C* អាចមានភ្លៀងក្នុងកម្រិតខ្សោយទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

៣៖ តំបន់មាត់សមុទ្រ* សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C* សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C* អាចមានភ្លៀងក្នុងកម្រិតមធ្យមទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕

Facebook Comments
Loading...