សមាជិក សមាជិកា បងប្អូនកូនក្មួយទាំងអស់ពិតជាដើរលើផ្លូវត្រូវ ក្នុងការចូលមករួមរស់ជាមួយគណៈបក្សប្រជាជនកម្ពុជានាពេលនេះ

0
1074

ភ្នំពេញ ៖ លើកឡើងក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីចំនួន៣៥០នាក់ ក្នុង២៤ភូមិ នៃសង្កាត់ពន្សាំង នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២នេះលោកសុខ សម្បត្តិ ប្រធានក្រុមការងារចុះជួយសង្កាត់ពន្សាំង បានមានប្រសាសន៍ថា សមាជិក សមាជិកា បងប្អូនកូនក្មួយទាំងអស់ពិតជាដើរលើផ្លូវត្រូវ ក្នុងការចូលមករួមរស់ជាមួយគណៈបក្សប្រជាជនកម្ពុជានាពេលនេះ ដែលគណបក្សប្រជាជនកម្ពុជា បានបម្រើប្រជាពលរដ្ឋ និងបានកសាងប្រទេសឲ្យមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យរហូតមកដល់បច្ចប្បន្ននេះ។

លោកបន្តថា បងប្អូនកូនក្មួយទាំងអស់ទោះបីជានិស្សិត ឬមួយសិស្សា នុសិស្ស ឬក៏ជាកម្មករ កសិករក្តីក៍សុទ្ធសឹង តែជាអ្នកមាន សមត្ថភាពពិតៗ ដើម្បីបំរើផលប្រយោជន៍ ជូនសង្គមជាតិ ពីព្រោះក្មួយៗ ទាំងអស់ គឺជាទំពាំងស្នងឬស្សី និងជាសរសរទ្រូវ ដ៏រឹងមាំរបស់ ប្រទេសជាតិទៅអនាគត។

លោកប្រធានក្រុមការងារចុះជួយសង្កាត់បន្តទៀតថា កម្លាំងយុវជន គឺជាស្នូលដ៏សំខាន់ នៅក្នុងមូលដ្ឋាន ដើម្បីឲ្យមូលដ្ឋាន របស់យើង រីកចំរើន និងមានសុវត្ថិភាព ទៅបាន ទាល់តែមានក្មួយ ចូលរួមជាចលនា យុវជន ហើយក៏ជាកាតព្វកិច្ច របស់ក្មួយៗ ដែលត្រូវបំពេញ និងស្វែងយល់ផងដែរ។

លោកសុខ សម្បត្តិ បានបញ្ជាក់ថានៅជំនាន់ក្មួយៗនេះ គឺមានសិទ្ធិសេរីភាព ពេញលេញល្អណាស់ មានសិទ្ធិបញ្ចេញមតិ ផ្ទាល់ខ្លួនបាន និងសិទ្ធិសព្វបែបយ៉ាង ទាំងអស់ក្នុងការរស់នៅ ហើយបើគ្មានថ្ងៃ៧មករា ក៍គ្មានថ្ងៃ២៣តុលានាទីក្រុងប៉ារីស ហើយបើមិនមានថ្ងៃទាំងអស់នេះ ក៍គ្មានអ្វីៗនាពេលបច្ចប្បន្ននេះដែរ។

លោកបន្តថា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មិនត្រឹមតែបានរំដោះប្រទេសជាតិ និងប្រជាជនទាំងមូល ពីរបបប្រល័យពូជសាសន៍ប៉ុលពតដ៏សាហាវយង់ឃ្នង នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ប៉ុណ្ណោះទេ គឺថែមទាំងបានដឹកនាំ និងកសាងប្រទេសជាតិតាំងពីបាតដៃទទេរ រហូតមានសុខសន្តិភាព ស្ថិរភាព នយោបាយពេញលេញ និងមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យតែម្តងនាបច្ចប្បន្ននេះ។

ជាចុងក្រោយលោកប្រធានក្រុមការងារ បានផ្តាំផ្ញើរដល់ក្រុមការងារទាំងអស់ និងសមាជិក សមាជិកាថ្មីចំនួន៣៥០នាក់ត្រូវបន្តសហការ និងសាមគ្គីភាពផ្ទៃក្នុង ដោះស្រាយជូនដល់ប្រជាពលរដ្ឋដែលជួបប្រទះបញ្ហាផ្សេងៗ និងខិតខំឃោសនាផ្សពផ្សាយអំពី កម្មវិធីនយោបាយរបស់គណៈបក្សប្រជាជនកម្ពុជា ដើម្បីឈានទៅរកជ័យជំនះក្នុងការបោះឆ្នោត ឃុំ សង្កាត់ នៅឆ្នាំ២០២២ និងការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០២៣ ខាងមុខ។

គួរបញ្ជាក់ថា ក្នុងប្រារព្ធពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីចំនួន៣៥០នាក់ ក្នុង២៤ភូមិ នៃសង្កាត់ពន្សាំង នេះផងដែរលោក សុខ សម្បត្តិ ប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅ និងជាប្រធានក្រុមការងារគណបក្សចុះជួយសង្កាត់ពន្សាំង និងលោក ម៉ៅ បូរ៉ា អនុប្រធានប្រចាំការគណបក្សខណ្ឌ និងជាអនុប្រធានទី១ក្រុមការងារគណបក្សចុះជួយសង្កាត់ពន្សាំង និងក្រុមការងារជាច្រើនទៀតបានចែកនូវប្រាក់ឧបត្ថម្ភដល់សមាជិក សមាជិកាទាំអ៣៥០នាក់ ដោយក្នុងម្នាក់ៗទទួលបាន -អាវគណបក្ស១និងមួក១ និងថវិកាម្នាក់ៗទទួលបាន ២០០០០រៀលផងដែរ៕

Facebook Comments
Loading...