រាជរដ្ឋាភិបាលប្រកាសឲ្យអន្តរក្រសួងរៀបចំយន្តការ ដេញថ្លៃនាំចូលជ្រូករស់មកផ្គត់ផ្គង់ក្នុងប្រទេសឲ្យបានឆាប់ៗ

0
1133

ភ្នំពេញ ៖ រាជរដ្ឋាភិបាលប្រកាសឲ្យអន្តរក្រសួងរៀបចំយន្តការដេញថ្លៃនាំចូលជ្រូករស់មកផ្គត់ផ្គង់ក្នុងប្រទេសឲ្យបានឆាប់ៗ។ បើទោះជា កន្លង ក្រសួងកសិកម្មបានបង្ហាញជំហរមិនគាំទ្រចំពោះការរៀបចំយន្តការដេញថ្លៃជ្រូកនាំចូលក្តី ។

ការសម្រេចរបស់រាជរដ្ឋាភិបាលនេះបានធ្វើឡើងបន្ទាប់ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានជូនដំណឹងកាលពីពេល ថ្មីៗនេះអំពីការរៀបចំយន្ដការដេញថ្លៃជ្រូកនាំចូលក្នុងគោលបំណងលើកកម្ពស់ការប្រកួតប្រជែង ប្រកបដោយតម្លាភាព ក្នុងអាជីវកម្មនាំចូលជ្រូករស់ ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការធានាឱ្យបាននូវស្ថិរភាពថ្លៃជ្រូករស់ និងថ្លៃសាច់នៅលើទីផ្សារ៕

សូមអាន លិខិតដូចខាងក្រោម៖

Facebook Comments
Loading...