លោកម៉ៅ បូរ៉ា ! ថ្មីនិងចាស់គឺមានតម្លៃស្មើរគ្នា ហើយសង្ឃឹមថាបងប្អូនដែលមករួមរស់គឺមកទាំងកាយ ទាំងចិត្តតែម្តង

0
1083

ភ្នំពេញ ៖ លើកឡើងក្នុងពិធីប្រកាសបញ្ចូលសមាជិក សមាជិកាថ្មីចំនួន២៤រូប ដែលបានស្មាក់ចិត្តចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែក​ព្នៅ​ នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២នេះ លោកម៉ៅ បូរ៉ា អនុប្រធានប្រចាំការគណបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅ បានមានប្រសាសន៍ថា ថ្មីនិងចាស់គឺមានតម្លៃស្មើរគ្នា ហើយសង្ឃឹមថាបងប្អូនដែលមករួមរស់គឺមកទាំងកាយ ទាំងចិត្ត មិនស្ទាបស្ទង់ និងស្ទាក់ស្ទើរនោះឡើយ។

លោកបន្តថា សមាជិក សមាជិ​កា បងប្អូនកូនក្មួយទាំងអស់ពិតជាដើរលើផ្លូវត្រូវ ក្នុងការមកចូលរួមរស់ជាមួយ​គណៈបក្សប្រ​ជា​ជនកម្ពុជានាពេលនេះ ព្រោះគណបក្សប្រជាជនកម្ពុជា គឺជាគណបក្សចាស់ទុំជាងគេ ហើយសមាជិក សមាជិកា ទាំងអស់ត្រូវតែស្រលាញ់ថ្នាក់ដឹកនាំ និងស្រលាញ់គណបក្សឲ្យបានស្មើរៗគ្នា ហើយត្រូវជៀសវាងឲ្យផុតពីការលាបព័ណ៍គ្នា បើទោះជាអ្នកនេះនៅបក្សនេះ អ្នកនោះនៅបក្សនោះក៍ដោយ ព្រោះយើងរស់នៅក្នុងដំបូលសន្តិភាពជាមួយគ្នា។

លោកបន្តទៀតថា នៅជំនាន់ក្មួយៗនេះ គឺមានសិទ្ធិសេរីភាព ពេញ​លេ​ញល្អណាស់ មានសិទ្ធិបញ្ចេញមតិ ផ្ទាល់​ខ្លួន និងសិទ្ធិសព្វបែបយ៉ាង ទាំងអស់ក្នុងការ​រស់នៅ ហើយបើគ្មានថ្ងៃ៧មករា ក៍គ្មាន​ថ្ងៃ​២៣តុលានាទីក្រុងប៉ារីស ហើយ​បើ​មិន​មានថ្ងៃ​ទាំង​អស់នេះ ក៍គ្មានអ្វីៗនា​ពេលបច្ច​ប្បន្ននេះ​ដែរ។

លោកបន្តថាគណ​បក្ស​ប្រជា​ជន​កម្ពុ​ជា​ ​ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាស​វៃ​ប្រកប​ដោយ​គតិ​បណ្ឌិ​ត​របស់​ស​ម្តេ​ច​អគ្គ​មហា​សេនា​ប​តី​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា​ ​មិន​ត្រឹម​តែ​បាន​រំដោះ​ប្រទេស​ជាតិ​ ​និង​ប្រជា​ជន​ទាំងមូល​ ​ពី​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុ​ល​ ​ព​ត​ដ៏​សា​ហាវ​យង់​ឃ្នង​ ​នៅ​ថ្ងៃ​ទី​០៧ ខែ​មក​រា​ ​ឆ្នាំ​១៩៧៩ ប៉ុណ្ណោះ​ទេ​ ​គឺ​ថែម​ទាំង​បាន​ដឹកនាំ​ ​និង​ក​សាង​ប្រទេស​ជាតិ​តាំង​ពី​បាត​ដៃ​ទទេ​រ​ ​រហូត​មាន​សុខ​សន្តិ​ភាព​ ​ស្ថិរ​ភាព ​នយោបាយ​ពេញ​លេញ​ ​និង​មាន​ការ​អភិវឌ្ឍ​រីក​ចំ​រើ​ន​លើ​គ្រប់​វិ​ស័​យតែម្តងនាបច្ចប្បន្ននេះ។​ ​

ជាចុងក្រោយលោកម៉ៅ បូរ៉ា បានផ្តាំផ្ញើរដល់សមាជិក សមាជិកា​ទាំងអស់ត្រូវ​បន្ត​សហការ គ្នា ខិតខំ​ឃោស​នា​ផ្សពផ្សាយអំពី កម្មវិធីនយោបាយ​របស់គ​ណៈ​បក្សប្រជាជនកម្ពុជា ដើម្បី​ឈានទៅរកជ័យជំនះ​ក្នុងការបោះ​ឆ្នោត ឃុំ សង្កាត់ នៅឆ្នាំ២០២២ និងការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០២៣ ខាងមុខ។

គួរបញ្ជាក់ថា ក្នុងនោះផងដែរអង្គពិធីបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយខណ្ឌព្រែកព្នៅជូនដល់សមាជិក សមាជិកាទាំង២៤រូប។ អំណោយរួមមាន៖ ១អង្ករចំនួន ២៥ គីឡូក្រាម ២មីចំនួន០១កេស ៣ទឹកស៊ីអ៊ីវចំនួន០១យួរ ៤ត្រីខចំនួន១០កំប៉ុង និងថវិកាចំនួន ៥ម៉ឺនរៀលផងដែរ៕

 

Facebook Comments
Loading...