ប្រធានបេសកកម្មកូរ៉េខាងត្បូងប្រចាំនៅអង្គការសហប្រជាជាតិ បានហៅជម្លោះរុស្សី និងអ៊ុយក្រែនថាជា «សង្រ្គាមដែលត្រូវបានជ្រើសរើស»

0
1248

បរទេស ៖ នៅក្នុងសម័យប្រជុំរបស់អង្គការសហប្រជាជាតិ ដែលបានធ្វើឡើងនៅទីក្រុងញូវយ៉កកាលពីថ្ងៃអង្គារ ប្រធានបេសកកម្មកូរ៉េខាងត្បូងប្រចាំនៅអង្គការសហប្រជាជាតិ លោក Cho Hyun បានហៅជម្លោះដែលកំពុងកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែននោះថាជា «សង្រ្គាមដែលត្រូវបានជ្រើសរើស»។

ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅអង្គការសហប្រជាជាតិ លោក Kim Song បានស្តីបន្ទោសសហរដ្ឋអាមេរិកចំពោះការលុកលុយរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន ដោយលោកបាននិយាយថា «គោលនយោបាយអនុត្តរភាព» របស់ទីក្រុងវ៉ាស៊ីនតោនកំពុងគំរាមកំហែងដល់សន្តិភាព និងសន្តិសុខនៃបណ្តារដ្ឋអធិបតេយ្យដទៃទៀត។

លោក Kim បានធ្វើការកត់សម្គាល់ខាងលើនេះនៅក្នុងសម័យប្រជុំបន្ទាន់មួយនៃមហាសន្និបាតអង្គការសហប្រជាជាតិដែលបានធ្វើឡើងនៅទីក្រុងញូវយ៉កកាលពីថ្ងៃអង្គារ (ម៉ោងនៅទីក្រុងញូវយ៉ក) ខណៈដែលវាគ្មិនរាប់សិបនាក់ផ្សេងទៀតបានជំរុញឱ្យរុស្ស៊ីបញ្ឈប់ការវាយប្រហារយោធារបស់ខ្លួនទៅលើអ៊ុយក្រែន។

ការអត្ថាធិប្បាយនេះបានកើតឡើងនៅពេលដែលទីក្រុងវ៉ាស៊ីនតោនកំពុងប្រមូលផ្តុំសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួនដើម្បីដាក់ចេញនូវការចំណាយដ៏បំផ្លិចបំផ្លាញទៅលើប្រទេសរុស្ស៊ី រួមទាំងការដាក់ឱ្យនៅដាច់ពីគេពីប្រព័ន្ធហិរញ្ញវត្ថុ និងពាណិជ្ជកម្មពិភពលោក ដើម្បីធានាឱ្យទីក្រុងមូស្គូទទួលខុសត្រូវចំពោះការលុកលុយនេះ។

នៅក្នុងសម័យប្រជុំរបស់អង្គការសហប្រជាជាតិនោះ ប្រធានបេសកកម្មកូរ៉េខាងត្បូងប្រចាំនៅអង្គការសហប្រជាជាតិ លោក Cho Hyun បានហៅជម្លោះដែលកំពុងកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែននោះថាជា «សង្រ្គាមដែលត្រូវបានជ្រើសរើស» ដោយប្រទេសរុស្ស៊ី ហើយបានប្តេជ្ញាថា ប្រទេសរបស់លោកនឹងផ្តល់ជំនួយមនុស្សធម៌បន្ថែមទៀតដល់ប្រជាជនអ៊ុយក្រែន៕(ប្រភព Yonhab )

Facebook Comments
Loading...