ព្រះមហាក្សត្រ និងសម្តេចម៉ែ ស្តេចយាងទៅពិនិត្យព្រះរាជសុខភាពនៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នៅចុងសប្តាហ៍នេះ

0
971

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ៤ ខែមិនា ឆ្នាំ២០២២ខាងមុខនេះ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តមមុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នឹងស្តេចយាងចាកចេញពីកម្ពុជា ទៅកាន់ទីក្រុងប៉េកាំងសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យព្យាបាល ព្រះរាជសុខភាព។

យោងតាមព្រះរាជសារ ចុះថ្ងៃទី ២៨ ខែ កុម្ភៈឆ្នាំ ២០២២ ក្នុងឱកាសអវត្តមានរបស់ព្រះអង្គ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងទទួលជួយព្រះអង្គ ក្នុងឋានៈជាប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា៕

Facebook Comments
Loading...