លោកស្នងការរងខេត្តកំពង់ស្ពឺ និងអធិការងស្រុកបរសេដ្ឋ កំពុងសាចទឹកដាក់គ្នា រឿងយកលុយគេ៧ពាន់ដុល្លារត់ការចូលក្របខណ្ឌមិនបានសម្រេច

0
2474

កំពង់ស្ពឺ ៖ ស្នងការរងនគរបាលខេត្តខេត្តកំពង់ស្ពឺ លោក អៀង អុល និងលោកឃុន សុផល អធិការរងនគរបាលស្រុកបរសេដ្ឋ កំពុងតែសាចទឹកដាក់គ្នារឿងទទួលយកលុយគេ៧ពាន់ ដុល្លារត់ការចូលក្របខណ្ឌ នគរបាលជាតិ មិនបានសម្រេច ហើយលុយមិនព្រមឲ្យម្ចាស់គេវិញ ឥឡូវនេះ រឿងរ៉ាវដែលជាអំពើពុករលួយរបស់មន្ត្រីនគរបាល ជាន់ខ្ពស់ខេត្តកំពង់ស្ពឺ ត្រូវបានលាតត្រដាងហើយ ដោយលោកស្នងការរង អៀង អុល ទទួលស្គាល់ថាបានទទួលប្រាក់៣ពាន់ដុល្លារពីលោកអធិការងបរសេដ្ឋ លោកឃុន សុផល ថា ឲ្យលោកស្នងការរង ៦ពាន់គាត់ទុកតែមួយពាន់ប៉ុណ្ណោះ។

តាមដំណើររឿងបានឲ្យដឹង លោក ព្រហ្ម ឡាំ មន្ត្រីនគរបាលប៉ុស្តិ៍ផុង នៃអធិការរដ្ឋាននគរបាលស្រុកបរសេដ្ឋ បានទាក់ទងលោក ឃុន សុផល (ហៅឆាយ) ដើម្បីឲ្យកូនចូលក្របខណ្ឌនគរបាលជាតិតាមរយៈការប្រឡងនៅឆ្នាំ២០១៩។ ពួកគេបាននិយាយគ្នា អំពីតម្លៃនៃការប្រលងចូលក្របខណ្ឌ ដោយធានាជាប់ចំនួន៧០០០$( ៧ពាន់ដុល្លារសហរដ្ឋអាមេរិ)។ ប៉ុន្តែលទ្ធផលមិនដូចការនិយាយគ្នានោះទេ គឺកូនប្រុសរបស់លោក ព្រហ្ម ឡាំ ប្រឡងមិនជាប់នោះឡើយ។ លោកក៏បានទារប្រាក់មកវិញជាញយដង តែលោក ឃុន សុផល (ហៅឆាយ) បានប្រគល់ឲ្យលោកព្រហ្ម ឡាំ ចំនួន១០០០ ដុល្លារវិញដោយនៅជំពាក់៦០០០ដុល្លារទៀត។ គ្រាដែលលោក ព្រហ្ម ឡាំ តាមទារប្រាក់ម្ដងហើយម្ដងទៀត លោក ឃុន សុផល(ហៅឆាយ) បានប្រាប់ថា លុយទាំងអស់នោះ បានប្រគល់ទៅឲ្យលោក អៀង អុល ស្នងការរងនគរបាលខេត្តកំពង់ស្ពឺជាអ្នករត់ការដើម្បីបញ្ជូលអស់ហើយ។ ដូច្នេះបើចង់ទារប្រាក់វិញ សូមអញ្ជើញទាក់ទងទៅលោក អៀង អុល ចុះ។ដោយសារតែលោក ព្រហ្ម ឡាំ ជាមន្ត្រីនគរបាលតូចតាច(ចូលនិវត្តន៍) ដូច្នេះលោកមិនហ៊ានទៅសួរនាំលោកអៀង អុល នោះឡើយ ម្យ៉ាងទៀតលុយដែលលោក ព្រហ្ម ឡាំ គឺប្រគល់ជូនលោក ឃុន សុផល មិនមែនប្រគល់ជូនលោក អៀង អុល នោះទេ។

ពាក់ព័ន្ធករណីចោទប្រកាន់ខាងលើនេះ លោក អធិការរងនគរបាលស្រុកបសេដ្ឋ លោក ឃុន សុផល បានឱ្យដឹងតាមទូរស័ព្ទថា រឿងនេះលោកបានយកលុយទាំងអស់ ទៅឲ្យមេ អុល ជាអ្នកចាត់ចែងអស់ តាំងពីឆ្នាំ២០១៩ មកម្ល៉េះ មានក្រដាសស្នាមត្រឹមត្រូវ ប្រសិនបើមិនសម្រេចទេ បង្វិលប្រាក់ត្រឡប់ឱ្យម្ចាស់ដើមវិញ ប៉ុន្តែមិនដឹងថាយ៉ាងម៉េចទើប មេ អុលមិនឱ្យវិញ។ លោកអធិការរងបន្តថា លោកបានបបួលម្ចាស់លុយដែរ ថាថ្ងៃណាទំនេរឡើងទៅជួបមេអុលផ្ទាល់ដើម្បីសួរនាំតែម្តង។

ក្រោយពីរឿងរ៉ាវបែកធ្លាយ លោកស្នងការរងនគរបាលខេត្តខេត្តកំពង់ស្ពឺ លោក អៀង អុល ទទួលស្គាល់ថាលោកបានទទួលប្រាក់ពីលោកឃុន សុផល អធិការរងនគរបាលស្រុកបរសេដ្ឋតែ៣០០០ដុល្លារ ប៉ុណ្ណោះ ហើយលោកបានសន្យាប្រគល់ប្រាក់ទៅឱ្យម្ចាស់ដើមវិញគឺលោកព្រហ្ម ឡាំ នៅថ្ងៃទី១៥ ខែមីនា ខាងមុខនេះហើយ។

ដោយឡែក លោកឃុន សុផលនិយាយថាខ្លួនបានប្រគល់ប្រាក់ទៅឲ្យលោកស្នងការរង អៀង អុល ចំនួន៦ពាន់ដុល្លារដោយខ្លួនទុកតែ១០០០ ដុល្លារប៉ុណ្ណោះ។ បញ្ហានៅត្រង់ថាលោកឃុន សុផល យកពីឈ្មោះព្រំ ឡាំ ចំនួន៧ពាន់ដុល្លារដូច្នេះបើឲ្យទៅអៀង អុល៣ ពាន់ដុល្លារនឹងខ្លួនទុកមួយពាន់ដុល្លារដូច្នេះប្រាក់៣ ពាន់ដុល្លារទៀតនៅឯណា?។ ឥឡូវ រឿងរត់ការចូលក្របខណ្ឌនេះ លោកស្នងការរងខេត្តកំពង់ស្ពឺ និងអធិការងបរសេដ្ឋ កំពុងសាចទឹកដាក់គ្នា លោកស្នងការរងខេត្តកំពង់ស្ពឺ ថាទទួលបីពាន់ដុល្លា លោកអធិការរងថាឲ្យលោកស្នងការ៦ពាន់ដុល្លា តើនណាកុហក់និងនិយាយការពិត មានតែថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ ហៅទៅសួរនាំទេទើបដឹងការពិនិងរកយុត្តិធម៌ពិតឃើញ។

ប្រភពដដែលបន្តថា បើទោះបីជា លោកទាំងពី សងប្រាក់គេវិញក៏ដោយប៉ុន្តែវាបានបង្ហាញឲ្យឃើញថាបុគ្គលទាំងពីរនាក់នេះបានប្រព្រឹត្តនូវអំពើពុករលួយ? ដូច្នេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃក៏ដូចជាអគ្គស្នងការនគរបាលជាតិសូមជួយ ពិនិត្យមើលករណីមន្ត្រីនគរ​បាលទាំងពីររូបនៅខេត្តកំពង់ស្ពឺនេះផងពីព្រោះថាវាជាអំពើពុករលួយដែលពួកគេទាំងពីរនាក់បានទទួលស្គាល់៕

Facebook Comments
Loading...