ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅស្នើឲ្យរដ្ឋបាលខណ្ឌ អន្ដរាគមន៍ជំរុញឲ្យក្រុមហ៊ុនទឹកស្អាត បង្កើនកម្លាំងទឹក និងកែលម្អគុណភាពឲ្យបានប្រសើរ 

0
3427

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈនេះ លោកស្រី សំ ស៊ីថា សមាជិកាក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ បានលើកឡើងថា ប្រជាជពលរដ្ឋនៅ សង្កាត់ពញាពន់ សង្កាត់សំរោង និង សង្កាត់ព្រែកព្នៅ បានត្អូញត្អែពីសេវា ទឹកស្អាត របស់ក្រុមហ៊ុនទឹកស្អាតព្រៃគុហ៍ខន់ស្ដ្រាក់សិនដែលផ្គត់ ផ្កង់ទឹកស្អាត នៅក្នុងខណ្ឌព្រែកព្នៅ មិនបានផ្ដល់ទឹកឲ្យបានគ្រប់គ្រាន់ក្នុងការប្រើប្រាស់ឡើយ។

សមាជិកក្រុមប្រឹក្សាខណ្ឌរូបនេះបន្តថា ប្រជាពលរដ្ឋនៅតាមបណ្តាសង្កាត់ទាំង៣បានលើកឡើងថា ទឹកខ្សោយ ចេញតិចប្រើប្រាស់មិនគ្រប់គ្រាន់។ ហើយគុណភាពទឹកទៀតសោធន៍មានធុំក្លឹនស្អុយ មិនអាចទទួលយកបានឡើយ។ ជាងនេះទៅទៀតពួកគាត់បានស្នើឲ្យក្រុមហ៊ុន បង្កើនកម្លាំងទឹកឲ្យបានខ្លាំងជាងមុន ព្រោះបច្ចុប្បន្ននេះទឹកស្អាតរបស់ក្រុមហ៊ុន មិនអាចប្រើប្រាស់គ្រប់គ្រាន់ទេ។ ជាមួយនេះត្រូវត្រួតពិនិត្យ គុណភាពទឹករបស់ខ្លួនឡើងវិញឡើយ ដោយហេតុថាទឹកនាពេលបច្ចុប្បន្ននេះពេលខ្លះបើកមកមានធុំក្លឹនស្អុយ។

ទាក់ទងទៅនឹងសំណើខាងលើនេះ លើគុណភាពទឹក លោក សក់ ស៊ីថា អភិបាលរងខណ្ឌព្រែកព្នៅ តំណាងលោកសុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ បានបញ្ជាក់ថា លោកស្រី នឹងយកសំណើរនេះ ឆ្លងទៅ លោកអភិបាលខណ្ឌ ដើម្បីអញ្ជើញក្រុមអ្នកជំនាញ មកពី្រសួងឧស្សហកម្ម និងសិប្បកម្ម និងរដ្ឋករទឹកស្វ័យយ័តរាជធានីភ្នំពេញចុះមកត្រួត ពិនិត្យពីគុណភាពឲ្យបានច្បាស់លាស់ ដើម្បីឲ្យក្រុមហ៊ុនកែលម្អ ឲ្យបានត្រឹមត្រូវតាមគុណភាពស្ដង់ដារ ដែលរក្សាបាន នូវសុវត្ថិភាព និងសុខភាពអ្នកប្រើប្រាស់។

លោកស្រីអភិបាលរង បានលើកឡើងទៀតថា បច្ចប្បន្ននេះនៅក្នុងខណ្ឌព្រែកព្នៅ ការខ្វះស្អាតទឹកប្រើប្រាស់ មិនមែនតែសង្កាត់ទាំង៣នេះទេ នៅមានសង្កាត់ផ្សេងៗទៀត ក៏ជួបប្រទះបញ្ហានេះដែរ។ ប៉ុន្ដែនៅសង្កាត់ទាំងនោះ ត្រូវបានក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ និងសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ធ្វើការដោះស្រាយជាបន្ដបន្ទាប់ដោយជីក អណ្ដូង និងស្ដារស្រះជាដើម ដោយសារនៅទីនោះ ពុំមានបណ្ដាញទឹកស្អាតទៅដល់។

លោក ស្រីបន្ដថាបញ្ហាទឹកនេះ ប្រសិនបើបង្វិលសេវាពីឯកជនមករដ្ឋវិញ នឹងមានលក្ខណៈល្អប្រសើរ ប៉ុន្ដែការងារនេះ វាជាប់ពាក់ព័ន្ធទៅនឹងកិច្ចសន្យា ជាមួយក្រុមហ៊ុនដូចនេះយើងមិនអាចធ្វើអ្វី រំលោភលើកិច្ចសន្យានិងច្បាប់បានឡើយ។ តែទោះជាយ៉ាងណារដ្ឋបាលខណ្ឌ នឹងខិតខំ ជម្រុញទៅថ្នាក់លើដើម្បី រកដំណោះស្រាយមកជូនប្រជាពលរដ្ឋព្រោះទឹកជាបញ្ហាសំខាន់បំផុតសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់បងប្អូន៕

Facebook Comments
Loading...