ប្រជាពលរដ្ឋចាស់ជរា ទីទាល់ក្រ ចំនួន២១គ្រួរសាបានទទួលអំណោ​យរបស់លោក ឃួង ស្រេង ប្រធានក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ

0
6861

ភ្នំពេញ ៖ លោក ជា ខេមា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់ព្រែកព្នៅ និងមន្ត្រីជាច្រើនទៀត បានចុះចែកអំណោយរបស់លោក ឃួង ស្រេង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខណ្ឌព្រែកព្នៅ ជូនប្រជាពលរដ្ឋចាស់ជរា ទីទាល់ក្រ ចំនួន២១គ្រួរសារស់នៅក្នុងភូមិពោធិមង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

ក្នុងការចុះចែកអំណោយដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះនេះ លោកជា ខេមា បានមានប្រសាសាន៍ថា នេះជាអំណោយរបស់លោកឃួង ស្រេង ដែលលោកតែងតែដឹងសុខទុក្ខ ពីប្រជាពលរដ្ឋ និងមន្គ្រីបក្សគ្រប់កាលៈទេសជានិច្ច មិនថានៅជិតឫនៅឆ្ងាយនោះឡើយ។ ដោយក្នុងគោលការណ៍ថ្មីបានលើកឡើងថា ថ្មីត្រូវតែបណ្តុះបណ្តាល ចំណែកចាស់ត្រូវតែការពារ ព្រោះនៅក្មេងបំរើការងារ ពេលឈឺមានអ្នកមើលថែ តែដល់ពេលចាស់ទៅត្រូវកូនចៅបងប្អូន និងអាជ្ញាធរការពារមើលថែរក្សា មិនត្រូវទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយនោះទេ។

លោកបញ្ជាក់ថា ប្រជាពលរដ្ឋទាំងអស់ត្រូវយោគយល់គ្នា ស្រលាញ់គ្នា យកអាសរគ្នា ដើម្បីបានសេចក្តីសុខក្នុងដំបូលសន្តិភាពតែមួយ។ ហើយសូមបងប្អូនទាំងអស់កុំភ្លើតភ្លើន និងតាមការញុះញង់របស់ពួកអគតិមួយចំនួនឲ្យសោះ ព្រោះយើងចង់បានសន្តិភាព។ ក្នុងនោះផងដែរលោកប្រធានក្រុមការងាចុះជួយសង្កាត់ បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបបួលគ្នាទៅ​បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា ក្នុងការជ្រើសរើសតំណាងថ្នាក់ឃុំ សង្កា​ត់​ឆ្នាំ២០២២ និងការបោះឆ្នោតសកលនាឆ្នាំ២០២៣ ខាងមុខ។

សូមបញ្ជាក់ថា អំណោយដែលចែកជូនប្រជាពលរដ្ឋនាពេលនោះក្នុងមួយគ្រួរសាៗទទួលបានរួមមានអង្ករ២៥គីឡូក្រាម មីចំនួន ០១កេស ទឹកស៊ីអ៊ីវចំនួន០១យួរ ថ្នាំពេទ្យចំនួន០១កញ្ចប់ និងថវិកាចំនួន ២ម៉ឺនរៀលផងដែរ៕

Facebook Comments
Loading...