យុវវ័យខ្មែរមួយចំនួនយល់ខុសពីពាក្យថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ ដោយច្រឡំថាជាថ្ងៃបុណ្យសង្សារ

0
5603

យុវវ័យខ្មែរមួយចំនួនយល់ខុសពីទិវានៃក្ដីស្រឡាញ់ (Valentine’s Day)ដោយគិតថាថ្ងៃបុណ្យនេះសម្រាប់តែគូស្នេហ៍ ជាពិសេសក្នុងចំណោមយុវវ័យ ទើបបានជាពួកគេហៅថ្ងៃបុណ្យនេះថា ថ្ងៃបុណ្យសង្សារ ហើយមានគូរស្នេហ៍ខ្លះហ៊ានប្រគល់ខ្លួនប្រាណឲ្យគ្នាដើម្បីបញ្ជាក់នៅថ្ងៃនេះផងដែរ។

ទិវានៃក្ដីស្រឡាញ់ (Valentine’s Day) ត្រូវបានប្រព្រឹត្តិឡើងចំថ្ងៃទី១៤ខែកុម្ភ:។ បុណ្យនេះគឺជាថ្ងៃដែលបញ្ជាក់អំពីសេចក្ដីស្រឡាញ់ ជាទូទៅ ដោយមិនចាំបាច់សម្រាប់តែគូស្នេហ៍ទេ។សេចក្ដីស្រឡាញ់ មានលក្ខណៈទូលំទូលាយប៉ុន្ដែ ថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ ត្រូវបានគេយល់ច្រលំដោយគិតថាថ្ងៃបុណ្យនេះសម្រាប់តែគូស្នេហ៍ ជាពិសេសក្នុងចំណោមយុវវ័យ ទើបបានជាពួកគេហៅថ្ងៃបុណ្យនេះថា ថ្ងៃបុណ្យសង្សារ។

នៅថ្ងៃបុណ្យនេះ គេនិយមជូនផ្កាកុលាប សូកូឡា ឬកាតជូនពរឲ្យគ្នាទៅវិញទៅមក។ និមិត្តសញ្ញានៃថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ គឺរូបបេះដូង ផ្កាកុលាប និងរូបកូនទេវតាស្នេហា ដែលមានកាន់ព្រួញនិងបេះដូង។

តើអ្នកដឹងទេថា ទិវានេះមានប្រវត្តិបែបណា?

នៅសតវត្សរ៍ទី៣នៃ គ.ស Saint Valentine គឺជាបព្វជិតនៅក្នុងសាសនាគ្រិស្ត និកាយកាតូលិក នៃ ក្រុងទែរមី ប្រទេសអ៊ីតាលី។ ដោយប្រឆាំងជាមួយអធិរាជទីក្រុងរ៉ូម គាត់បានរៀបការឲ្យគូស្នេហ៍មួយគូរដែលគេមិនអនុញ្ញាត ដោយកាលនោះគេហាមមិនឲ្យបុរសរៀបការព្រោះទុកឲ្យបុរសមានកម្លាំងពលំមាំមួន ទៅធ្វើជាទាហានការពារទឹកដី។

ប៉ុន្តែ Saint Valentine បានរៀបការឲ្យផ្កាជាច្រើនគូរនៅក្នុងសួនច្បាររបស់គាត់ ដែលនេះជាហេតុផលដែលផ្កា ដើរតួយ៉ាងសំខាន់សម្រាប់ថ្ងៃបុណ្យនៃក្ដីស្រលាញ់។

ប៉ុន្ដែទង្វើ​របស់បព្វជិត មិន​អាច​លាក់​បាំង​បាន​យូរ​អង្វែង​ឡើយ។ Valentine ត្រូវ​បាន​គេរក​ឃើញ ហើយ​ចាប់ដាក់​ពន្ធនាគារថែម​ទាំង​ធ្វើទារុណ​កម្ម​យ៉ាង​ធ្ងន់ធ្ងរ​ផងដែរ និង​ប្រកាស​ប្រហារ​ជីវិត​ ដោយ​កាត់ក នៅថ្ងៃ​ទី១៤ខែកុម្ភៈ។

ក្នុងពន្ធនាគារ Valentine បាន​លួចស្រឡាញ់​ស្ដ្រី​ក្មេងម្នាក់ ដែលជា​កូន​ស្រីរបស់​​ឆ្មាំ​គុក ដោយ​សារតែនាងឧស្សាហ៍​ចេញ​ចូល​សួរ​សុខទុក្ខ​ និង​គាំទ្រ​ទស្សនៈរបស់​លោក។ មុន​ពេល​គេនាំ​ Valentine ទៅប្រហារជីវិត នៅ​ថ្ងៃទី១៤ខែកុម្ភៈ Valentine ថែមទាំង​បាន​សរសេរ​សំបុត្រ​​ខ្លី​មួយ​ច្បាប់ផ្ញើ​ជូន​​នាងទៀតផង​ ដើម្បី​បញ្ជាក់​ពីមិត្ដ​ភាព និង​ភាពស្មោះត្រង់​របស់​ខ្លួនចំពោះ​នាង​ដោយ​មាន​ចុះហត្ថ​លេខាថា ពី Valentine របស់​អ្នក​។​

ចាប់​តាំង​ពីពេលនោះមក ​រៀងរាល់ថ្ងៃទី១៤ខែ​កុម្ភៈ គេសង្កេត​ឃើញមាន​ការរៀប​ចំទិវា​នៃ​សេចក្ដី​ស្រឡាញ់នេះ​ ហើយ​ថែម​ទាំង​មាន​ភ្ជាប់​​ជា​មួយ​នូវ​វត្ថុ​អនុស្សាវរីយ៍ ជូនគ្នា​ទៅ​វិញ​ទៅ​មក ដូចជា​ ផ្កាកុលាប និង​ស្ក​រគ្រាប់​ជាដើម ដើម្បី​បង្ហាញ​ពីការ​គោរព​ស្រឡាញ់ រាប់អាន​ និង​ដឹង​គុណ​ដល់​ Valentine៕

Facebook Comments
Loading...