រដ្ឋបាលខណ្ឌព្រែកព្នៅចូលរួមរំលែកមរណទុក្ខ លោក ស៊ូ ស៊ីវុត្ថា ដែលម្តាយរបស់លោក បានទទួលមរណភាពដោយរោគាពាធ

0
3029

ភ្នំពេញ ៖ លោកសុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ និងលោកម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ ដឹកនាំមន្ត្រីសាលាខណ្ឌ អញ្ជើញចូលរួមរំលែកមរណទុក្ខ លោក ស៊ូ ស៊ីវុត្ថា ប្រធានការិភូមិបាលខណ្ឌព្រែកព្នៅ ដែលម្តាយរបស់លោក គឺលោកយាយឧបាសិកាចាន់ សាយ៉ុន បានទទួលមរណភាពកាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២ ដោយរោគាពាធក្នុងជនា្មយុ៨៣ឆ្នាំ នៅគេហដ្ឋានក្នុងបុរីប៉េងហួត ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាល​ពីព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

រដ្ឋបាលខណ្ឌព្រែកព្នៅ បានចូលរួមដាក់កម្រងផ្ការំលែកទុក្ខ និងបាននាំយកនូវថវិកាចូលរួមបុណ្យសពប្រជាពលរដ្ឋដែលមានសាច់ញាតិទទួលមរណៈភាព ដែលបង្ហាញពីការយកចិត្តទុកដល់ប្រជាពលរដ្ឋគ្រប់ៗរូប ហើយរដ្ឋបាលខណ្ឌមានភាពសោកស្តាយជាទីបំផុត ដែលបានបាត់បង់ធន​ធានមនុស្ស អ្នកម្តាយរបស់លោកស៊ូ ស៊ីវុត្ថា ដែលមិនអាចយកអ្វីមកប្រៀបផ្ទឹមបាន ដោយកន្លងមកលោកយាយឧបាសិកាចាន់ សាយ៉ុន លោកមានស្នាដៃជាច្រើននក្នុងការជួយប្រជាពលរដ្ឋ និងសង្គមជាតិ។

នេះជាការគោរព ដឹងគុណដល់គុណបំណាច់យ៉ាងធំធេង ដែលអ្នកម្តាយបានលះបង់ កម្លាំង កាយចិត្ត ដើម្បីកូនៗហើយការស្រលាញ់អាណិតប្រោះប្រណីរបស់អ្នកម្តាយ ចំពោះកូន បានធ្វើឲ្យកូនៗទាំងអស់គ្នា ចងចាំ​ជានិច្ច ក្នុង​ក្រអៅបេះដូង គ្មាន​ថ្ងៃ​បំភ្លេច​បានឡើយ។ ហើយ​កូនៗទាំងអស់គ្នាគោរពអស់ពីដួងចិត្ត សូម​វិញ្ញាណក្ខន្ធ​លោកយាយឧបាសិសកាចាន់ សាយ៉ុន ដែលត្រូវជាម្តាយ ជាយាយ ជាយាយទួត សូមបាន​ទៅកាន់​សុគ​តិ​ភព កុំបីឃ្លៀងឃ្លាតឡើយ៕

 

Facebook Comments
Loading...