សមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនជនជាតិចិន១នាក់ រឹបអូសគ្រឿងញៀនបានជាង៦គីឡូក្រាម នៅខណ្ឌប្ញស្សីកែវ

0
511

ភ្នំពេញ ៖ ដោយមានការយកចិត្តទុកដាក់ពីលោកនាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង លោកនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ លោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៩ និង២០នាទី កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៣) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ប្រុញ សាន និងលោកឧត្តមសេនីយ៍ទោ ភឹម ចន្ទ័តារ៉ា នាយករងមន្ទីរ ដោយមានការសម្របសម្រួលពីលោក ទី មុនិន្ទ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ បង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុច ផ្ទះជួលលេខ១ ផ្លូវលេខ៦ បូរីសែនសុខ សង្កាត់ទួលសង្កែ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ចាប់ខ្លួនជនសង្ស័យ១នាក់។

ជនសង្ស័យឈ្មោះលី ស៊ូចៃ (LY XU JAY) ភេទប្រុស កើតឆ្នាំ១៩៥៩ ជនជាតិ ចិន វត្ថុតាងចាប់យករួមមាន គ្រឿងញៀន ប្រភេទអ៊ិចស្តាស៊ី (MDMA) ទម្ងន់សុទ្ធ ៦គីឡូ និង៤០ក្រាម កេតាមីន (KETAMINE) ទម្ងន់សុទ្ធ ១០.២៥ក្រាម។

សរុបសារធាតុញៀនទម្ងន់០៦គីឡួ និង៥០.២៥ ក្រាមសារធាតុផ្សំ៩គីឡូ និង៦៦៥ក្រាម និងឧបករណ៍កែច្នៃមួយចំនួន។ចំពោះជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចជំនាញបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

Facebook Comments
Loading...