ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផាជួយសង្គ្រោះកុមារអាយុ៣ខែម្នាក់ដែលមានជំងឺច្រើនមុខធ្ងន់បំផុតបានដោយជោគជ័យ

0
569

ភ្នំពេញ ៖ បើតាមការបង្ហោះលើបណ្តាញផេកហ្វេសប៊ូករបស់Dr.Beat Richner បានបញ្ជាក់ថាកុមារាតូច អាយុ៣ខែ មកពីខណ្ឌឫស្សីកែវ កើតមិនគ្រប់ខែ និង មានជំងឺរលាកសួត និងខ្សោយដង្ហើមយ៉ាងធ្ងន់ធ្ងរបំផុត ត្រូវបានថែទាំព្យាបាលសង្គ្រោះដោយម៉ាស៊ីនជំនួយដង្ហើម៤០ថ្ងៃ សម្រាកព្យាបាល អស់រយៈពេល៥៥ថ្ងៃ ។

អរគុណ និងសូមកោតសរសើរ ក្រុមគ្រូពេទ្យឯកទេសសង្គ្រោះបន្ទាន់ ដែលបានបំពេញការងារបានយ៉ាងល្អ ដើម្បីសង្រ្គោះជីវិតមួយនេះ ។

រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង រាល់១ដុល្លាររបស់លោកអ្នក គឺពិតជាបានជួយព្យាបាល សង្គ្រោះ និងការពារជីវិត អរគុណមូលនិធិគន្ធបុប្ផាកម្ពុជា-មូលនិធិគន្ធបុប្ផាស្វីស តាំងពីឆ្នាំ១៩៩២៕

Facebook Comments
Loading...