លោកសង្ឈថៃមួយក្រុមជុំគ្នាផឹកស្រាក្នុងវត្ត ពេលគេទាន់ឆ្លើយថា អាត្មាមានចិត្តធម៌ វេរគ្រឿងស្រវឹងទៅឲ្យអ្នកចែកឋានប៉ុណ្ណោះ

0
737

បរទេស ៖ ហួសចិត្តសង្ឈមួយក្រុមនាំគ្នា ឆាន់គ្រឿងស្រវឹងនៅថ្ងៃចូលឆ្នាំថ្មី ត្រូវប្រជាពលរដ្ឋបានទូរស័ព្ទទៅប្តឹងប៉ូលិស អោយចុះទៅពិនិត្យនៅក្នុងកុដ ពេលទៅដល់សង្ឈមួយអង្គបានសារភាពថា ពិតជាបានឆាន់ស្រាមែន ដើម្បីវេរគ្រឿងស្រវឹងទៅអ្នកដែលបានចែកឋាន ហើយមិនគិតថា វាខុសនឹងវិន័យរបស់ព្រះសង្ឃនោះទេ។ សង្ឃថៃចំនួនបីអង្គ ប្រឈមនឹងការចាប់ផ្សឹក ព្រោះខុសនឹងវិន័យរបស់ព្រះសង្ឃ។

តាមសេចក្តីរាយការណ៏បានឲ្យដឹងថា អ្នកស្រុកបានប្រគេនស្រាដល់វត្ត ដើម្បីឧទ្ទិសដល់បុព្វការីជនរបស់ពួកគេ ប៉ុន្តែព្រះសង្ឃមួយអង្គមានសង្ឃដីកាថា ព្រះតេជព្រះ​គុណ ឆាន់ស្រានេះ ដើម្បីវេរស្រាដល់អ្នកដែលចែកឋានទៅ។ ក្រោយពីឃើញ សកម្មភាពបែបនេះ ប្រជាពលរដ្ឋបានទូរស័ព្ទទៅប៉ូលិសមូលដ្ឋានក្នុងខេត្ត Kamphaeng Phet ដោយបារម្ភថា ព្រះសង្ឃកំពុងជប់លៀង និងឆាន់ស្រា។ ថ្វីបើរកមិនឃើញដបស្រាក៏ដោយ ក៏ប៉ូលិសដឹងថា មានក្លិនស្រាខ្លាំង។ ជាតិអាល់កុល ក៏ត្រូវបានរកឃើញផងដែរក្នុងអំឡុងពេលធ្វើតេស្តខ្យល់ដង្ហើម។

ព្រះសង្ឃមួយអង្គព្រះនាម Arpat បានបដិសេធឆាន់ស្រា ប៉ុន្តែប៉ូលិសនិយាយថា ក្រោយមកព្រះតេជព្រះគុណបានសារភាពថា ពិតជាបានឆាន់ស្រាមែន ដើម្បីវេរគ្រឿងស្រវឹងទៅអ្នកដែលបានចែកឋាន ហើយមិនគិតថា វាខុសនឹងវិន័យរបស់ព្រះសង្ឃនោះទេ។   អាត្មាឆាន់ស្រានេះ ដើម្បីវេរដល់អ្នកស្លាប់ អាត្មាធ្វើអំពើល្អដោយសូត្រធម៌ជូនបុព្វការីជន ហើយគិតថា នេះនឹងមិនបំពានវិន័យអ្នកបួសទេ៕

Facebook Comments
Loading...