ចាប់បកស្បង់ សង្ឃកំហូចមួយអង្គ ក្រោយពីណាត់នារីម្នាក់ ទៅជួប កន្លែងស្ងាត់រួចចាប់រំលោភសេពសន្ថវ:

0
550

កំពង់ធំ ៖ ជនសង្ស័យជាសង្ឃ កំហូច ម្នាក់  ត្រូវបាន កម្លាំងនគរបាលព្រហ្មទណ្ឌស្រុកប្រាសាទបល្ល័ង្ក ចាប់ឃាត់និងនាំទៅឲ្យមន្ត្រីសង្ឈ ចាប់ផ្សឹកភ្លាមៗ បន្ទាប់ពីបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវ:លើ នារី ម្នាក់ បានសម្រេចកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៨ និង៣០នាទី នៅក្នុងបរិវេណវត្ត  សុវណ្ណគីរីសេរីរតនារាម ហៅវត្តខ្វាន់ទៀង  ។

សមត្ថកិច្ចនគរបាល បានឲ្យដឹងថា ក្រោមការបញ្ជារផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ កម្លាំងនគរបាលព្រហ្មទណ្ឌស្រុកប្រាសាទបល្ល័ង្ក បានធ្វើឃាត់ខ្លួនជនសង្ស័យជាព្រះសង្ឃឈ្មោះ លី ទ្រី អាយុ៤៤ នៅវត្តសុវណ្ណគីរីសេរីរតនារាម ហៅវត្តខ្វាន់ទៀង និងធ្វើការចាប់ផ្សឹកភ្លាមៗ។

លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ បានឲ្យដឹងថា  ក្រោយពីទទួលបានពាក្យបណ្តឹងពីម្តាយក្មេងស្រី រងគ្រោះ លោកបាន បញ្ជាកម្លាំងព្រហ្មទណ្ឌស្រុក ឃាត់ជនសង្ស័យឈ្មោះលី ទ្រី អាយុ៤៤បួសជាសង្ឍ នៅវត្តសុវណ្ណគីរីសេរីរតនារាម ហៅវត្តខ្វាន់ទៀង កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីបានធ្វើ ជនសង្ស័យជាសង្ឈ រូបនោះ សកម្មភាពចាប់រំលោភសេពសន្ថវ: លើកុមារីឈ្មោះ ស.ព អាយុ១៤ឆ្នាំ រស់នៅភូមិខ្វាន់ទៀង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ។

សមត្ថកិច្ចបានបន្តថា ព្រះសង្ឃឈ្មោះ លី ទ្រី គង់នៅវត្តខ្វាន់ទៀង បានណាត់ជួបនារីឈ្មោះ ស.ព រស់នៅជិតវត្ត រួចបានបបួលគ្នារួមមេត្រីនៅចំណុចខាងលើ។ គាប់ជួនម្តាយបានបាត់កូនស្រីយូរពេក ក៍ទៅប្តឹងសមត្ថកិច្ចនគរបាលជួយស្វែងរក ស្រាប់តែប្រទះឃើញកំពុងនៅក្នុងវត្តជាមួយព្រះសង្ឃខាងលើនេះទៅវិញ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាំមកសាកសួរ និងកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមនិតីវិធី៕

 

Facebook Comments
Loading...