ហ៊ុយ យ៉ាឡេង និងតារាជើងចាស់ឌី សាវ៉េត មោទនភាពបំផុតដែលអង្ករម្លិះក្រហម “អ្នកម្តាយ” មាននៅកម្ពុជាប្រយោជន៍សុខភាព ពិសេសមនុស្សចាស់

0
742

ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលដែល គេបានទទួលដំណឹងថា អង្ករខ្មែរយើង មួយប្រភេទនិងបន្តជួយដល់ការ លើកមុខ និងការពារសុខភាពពលរដ្ឋកម្ពុជាយើងពេញទំហឹង។ នេះជាការបើកបង្ហាញតាមរយៈលោក ហ៊ុយ យ៉ាឡេង ផលិតករ និងជាតារាសម្តែង។ អ្វីដែលរិតតែពិសេស នោះតារាចាស់ទុំខាងសម្តែង លោកស្រី ឌី សាវ៉េត ហាក់ត្រេកអរដោយសារ បានជួយសុខភាពផ្ទាល់ខ្លួនផង និងដល់ជនរួមជាតិដែរ។

អង្ករម្លិះក្រហម “អ្នកម្តាយ” ដែលផលិតដោយរោងម៉ាស៊ីនកិនស្រូវ តាំង អៀងហួត ដែលឈរលើវិស័យស្រូវអង្ករ ជាង៣ទស្សវត្សរ៍មកហើយនោះ។ ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២១ ក្នុងកម្មវិធីសន្និសីទសារព័ត៌មាន ក៏ដូចជាបង្ហាញនូវកញ្ចប់វិចថ្មីដែលដាក់ឈ្មោះថា អ្នកម្តាយមានការដាក់បង្ហាញពី សារៈប្រយោជន៍របស់អង្ករក្រហម ដល់អ្នកសារព័ត៌មាន និងមហាជន។

អ្នកម្តាយ គឺជាអង្ករម្លិះក្រហមដែលមានសាៈប្រយោជន៍ដល់សុខភាព ជាពិសេស មនុស្សចាស់ និង អ្នកមានជំងឺទឹកនោមផ្អែមដែលពិសារបាយសរធម្មតាមិនបាន។ លោកតាំង សម្បត្តិអ្នកចាត់ការទូទៅរបស់ រោងម៉ាស៊ីនកិនស្រូវតាំង អៀងហួត បាននិយាយក្នុងកម្មវិធីសន្និសីទសារព័ត៌មានថា តាមរយៈបទពិសោធន៍អស់រយៈពេលជាង៣ ទស្សវត្សរ៍ របស់ ក្រុមគ្រួសារលោក ចង់ផលិតអង្ករដែលផ្តល់សុខភាពដល់ប្រជាជនកម្ពុជា ជាពិសេស តាមរយៈ អង្ករម្លិះក្រហម អ្នកម្តាយនេះ នឹងជួយជំរុញឱ្យ ចលនាផុលផុសទាក់ទងនឹងការគិត គូរពីសុខភាពនៅទូទាំងប្រទេស។

លោកហ៊ុយ យ៉ាឡេង ដែលជាតួសម្តែងក្នុងភាពយន្តខ្នាតធំខ្មែរកន្លងមក ដូចជារឿង ដើម្បីកូន ហើយក៏ជាទូតសុឆន្ទៈ និងដៃគូផ្សព្វផ្សាយរបស់អង្ករអ្នកម្តាយ បានមានប្រសាសន៍ក្នុងកម្មវិធី នោះថា ៖ «ខ្ញុំមានអារម្មណ៍ស្តាយដែលទើបតែគិតគូពីសុខភាពនៅពេលដែលខ្ញុំមានអាយុជាង ២០ ចាប់តាំងពីពេលនោះមកខ្ញុំបាន ចូលរួមផ្សព្វផ្សាយពី អាហារដែលផ្តល់សារៈប្រយោជន៍ដល់សុខភាព។ មូលហេតុនេះហើយទើបខ្ញុំតាំងចិត្តចូលរួមក្នុងយុទ្ធនាការផ្សព្វផ្សាយពី អង្ករអ្នកម្តាយដែលមានសារធាតុរ៉ែ និង សសៃFiber  និង ប្រយោជន៍ទាក់ទងនឹងការកាត់បន្ថយទំងន់ និងថែរក្សារាងដល់ស្រ្តីៗ។»

អង្ករម្លិះក្រហមជាប្រភេទអង្ករដែលខុសពីអង្ករសំរូបជាពិសេសស្រួលទទួលទានជាងអង្ករសំរូប។ អង្ករក្រហមមានលក្ខណៈស្រិតយកសម្បកគ្រាប់ចេញ ឬមិនទាន់យកសម្បកចេញ។ ១០០ ក្រាមនៃអង្ករក្រហម មានផ្ទុកប្រូតេអ៊ីន៧ក្រាម កាកសរសៃ២ក្រាម និងមានជីវជាតិចិញ្ចឹមកាន់តែខ្ពស់ (ម៉ង់កាណែស ម៉ាញេស្យូម និងសេឡេនីញ៉ូម)។

វាមានគុណប្រយោជន៍ខ្ពស់សម្រាប់អ្នកឈឺក្បាលប្រកាំង សម្ពាធឈាមខ្ពស់ និងមានបញ្ហាបេះដូង។ បរិមាណកាកសរសៃខាងក្នុងច្រើន និងជួយពន្យឺតល្បឿនដំណើរការបំបែកកាបូអ៊ីដ្រាត ឲ្យទៅជាជាតិស្ករក្នុងឈាម។

Facebook Comments
Loading...