ស្តាប់ចម្លើយសារភាព ជ.នប.ង្ក បើកបររថយន្តម៉ាក TUNDRA បុ.ករះ ម៉ូតូ ជាច្រើ.នគ្រឿ..ង ស្លា..ប់ជា ច្រើ.ននាក់ និយាយបែបនេះ ថា ក្រុ.មជ.នរងគ្រោះ ធ្វើ រឿងមួយដា.ក់.ខ្លួនមុន

0
772

កណ្តាល ៖ ករណី  គ្រោះថ្នាក់ចរាចរណ៍មួយករណី រវាងរថយន្ត ម៉ាក TUNDRA បុករះ ម៉ូតូ ៤គ្រឿង នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល បានបណ្តាលឲ្យស្លាប់មនុស្ស ៦នាក់ និងរងរបួសធ្ងន់ ២នាក់  ក្រោយពីឃាត់ខ្លួន អ្នកបើកបរបានសារភាពថា  ដើមហេតុពីដំបូង គឺក្រុមជនរងគ្រោះមានគ្នាជាង ១០នាក់ បានប្រើអំពើហិង្សាដោយកាប់មកលើខ្លួន និងប្អូនប្រុសមុន ហើយក៏មានហេតុការណ៏នោះកើតឡើងតែម្តង ។

សូមជម្រាបថា ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងម៉ោង ១២និង៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០ ២១ នៅលើផ្លូលេខ១១០ ភូមិ ព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ យោងតាម របាយការណ៍សមត្ថកិច្ចស្រុកកៀនស្វាយ បានឲ្យដឹងថា នៅថ្ងៃខែឆ្នាំ វេលាម៉ោងកើតហេតុខាងលើ មានរថយន្ត មួយគ្រឿងម៉ាក TUNDRA ពណ៌ក្រហម ប្រភេទដឹកអ្នកទំនិញធុនតូច ផ្លាកលេខភ្នំពេញ2BM4386 បើកបរដោយឈ្មោះ លី ចំណាន ហៅឌុន ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិព្រែកតានប់២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងមានអ្នករួមដំណើរម្នាក់ឈ្មោះ ណម ប៊ុនថាន់ ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបើកមានទិសដៅពីភ្នំពេញ-ស្អាង។ពេលបើកមកដល់កន្លែងកើតហេតុខាងលើ បានបុកជាមួយម៉ូតូចំនួន ៤គ្រឿង ដែលមានទិសដៅផ្ទុយគ្នា បណ្តាលឲ្យយុវជនចំនួន៦នាក់បានស្លាប់និងពីនាក់ទៀតរងរបួស់ធ្ងន់ត្រូវបាន បញ្ជួនទៅសង្គ្រោះ ចំណែកអ្នកបើកបររថយន្តបង្កនិងអ្នករួមដំណើរ បាន រត់គេចខ្លួនបាត់ ក្រោយមកក៏ត្រូវបាន សមត្ថកិច្ច ស្រាវជ្រាវឃាត់ខ្លួនបាននាំយកទៅធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច អ្នក បើកបររថយន្តបង្ក ដោយឈ្មោះ លី ចំណាន ហៅឌុន បានឆ្លើយសារភាព នៅចំពោះមុខសមត្ថកិច្ច ថា ដំណើរដើមហេតុពីដំបូង គឺក្រុមជនរងគ្រោះមានគ្នាជាង ១០នាក់ បានប្រើអំពើហិង្សាដោយកាប់មកលើខ្លួន និងប្អូនប្រុសមុន នៅមុខវត្តព្រែកដូង តែសំណាងល្អរូបខ្លួន និងប្អូនប្រុសគេចរួច ដោយត្រូវតែ ១កំាបិតប៉ុណ្ណោះ ចំខ្នងខាងក្រោយ ។ បន្ទាប់ ខ្លួននិងប្អូន បានទៅយករថយន្តរបស់ខ្លួនម៉ាក TUNDRA បំណងទៅមន្ទីរពេទ្យ ដើម្បីព្យាបាលរបួស តែនៅពេលធ្វើដំណើរតាមផ្លូវ ក៏ជួបក្រុមជនរងគ្រោះដដែល ក៏កើតមានករណីគ្រោះថ្នាក់ចរាចរណ៍នេះតែម្ដង។

ចប្ចុប្បន្ន រថយន្តបង្កនិងម៉ូតូ ៤គ្រឿង ខូចធ្ងន់ធ្ងរ  ត្រូវបាន សមត្ថកិច្ច យកទៅរក្សាទុកជាភស្តុតាង នៅអធិការដ្ឋាននគរបាល ស្រុកកៀនស្វាយ ដើម្បីអនុវត្តតាមនីតិវិធីបន្ត។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ សមត្ថកិច្ចបានសន្និដ្ឋានថា អ្នកបើកបររថយន្តធ្វេសប្រហែល មានល្បឿនលឿនមិនប្រកាន់ស្តាំ៕

Facebook Comments
Loading...