បញ្ជូនខ្មាន់កាំភ្លើងមកតុលាការ ពាក់ព័ន្ធការកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត្តិ

0
623

ភ្នំពេញ ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ បានបើកការស៊ើបសួរ លើសុំណុំរឿង របស់បុរសម្នាក់ពាក់ព័ន្ធការកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត្តិ បន្ទាប់ពីកម្លាំងនគរបាលខណ្ឌឬស្សីកែវ បានបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ។

កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ នៅចំនុចផ្លូវបេតុងបន្ទប់ជួលលេខ៤c ក្រុមទី៤ ភូមិផ្សារទូច សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កម្លាំងនគរបាលខណ្ឌឬស្សីកែវបាន ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទប្រើប្រាស់ អាវុធជាតិផ្ទុះ ប្រភេទ (អាវុធខ្លី១ដើម ម៉ាកP08 បង់១គ្មានគ្រាប់) ដោយគ្មានការអនុញ្ញាត។

ជនសង្ស័យឈ្មោះ សុខ កក្កដា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល (មានសារធាតុញៀន) អវិជ្ជមានកូវិដ។

កម្លាំងសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន អាវុធខ្លី១ដើមម៉ាកP08បង់១គ្មានគ្រាប់លេខ៥១៩២, ដំបងដែក១ដើមប្រវែង០.5m, ទូរសព្ទ័១គ្រឿងម៉ាកOPPOពណ៍ខៀវ, ការប៊ូបស្ពាយ១ពណ៍ការហ្វេរ និងម៉ូតូ១គ្រឿងម៉ាកនិចពណ៍ផ្កាឈូក។

បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ៕

Facebook Comments
Loading...