ក្រុមការងារទាំងអស់ ត្រូវសាមគ្គីផ្ទៃក្នុងឲ្យបានល្អ ហ៊ានលះបង់ពេលវេលា និងថវិការដើម្បីគណបក្សប្រជាជនកម្ពុជា យើង

0
513

ភ្នំពេញ ៖ មិនយូទេនៅសល់ប្រមាណជា៥ខែប៉ុណ្ណោះ ការបោះឆ្នាំឃុំ សង្កាត់ និងមកដល់ហើយ ដូចនេះក្រុមការងារចុះជួយសង្កាត់ និងភូមិទាំងអស់ ត្រូវសាមគ្គីផ្ទៃក្នុងឲ្យបានល្អ ហ៊ានលះបង់ពេលវេលា កម្លាំងកាយចិត្ត និងថវិការដើម្បីគណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោតបន្តដឹកនាំឃុំ សង្កាត់ នាឆ្នាំ២០២២បន្តទៀត។

ការចុះដល់មូលដ្ឋានពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ក្រុមការងារចុះជួយសង្កាត់ និងភូមិ ព្រោះយើងបានដឹងជាច្រើនពីសុខទុករបស់ប្រជាពលរដ្ឋ ទាំងនេះគឺជាការលើកឡើងរបស់លោកសុខ សម្បត្តិ ប្រធានគណកម្មាធិកាគណបក្សខណ្ឌព្រែកព្នៅ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ពន្សាំង កាលរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១នេះនៅស្នាក់ការគណបក្សសង្កាត់ពន្សាំង។

លោកប្រធានក្រុមការងារចុះជួយសង្កាត់ពន្សាំង ក៏បានជំរុញឱ្យមន្ដ្រីទាំងអស់ ជាពិសេសសមាជិកក្រុមការងារចុះជួយសង្កាត់ និងភូមិ ត្រូវបន្ដខិតខំដោយយកចិត្តទុកដាក់ចុះជួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាប្រចាំពិសេសនៅក្នុងរដូវទឹកសម្រកនេះថាតើពួកគាត់ត្រូវការអ្វីខ្លះ ក្នុងការបង្កបង្កើនផលស្រូវវស្សានិងស្រូវប្រាំងនោះ។ លោកបន្តថាក្រុមការងារទាំងអស់ត្រូវបន្តសហការ និងសាមគ្គីភាពផ្ទៃក្នុង ដោះស្រាយជូនដល់ប្រជាពលរដ្ឋដែលជួបប្រទះបញ្ហាផ្សេងៗ ដើម្បីកុំឱ្យថ្នាក់ដឹកនាំរបស់យើង នៅខាងលើមានការខកបំណងពីក្រុមការងារនេះឲ្យសោះ៕ គួបញ្ជាក់ថា ក្នុងឱកាសនោះលោក សុខ សម្បត្តិ ប្រធានគណ:កម្មាធិការបក្សខណ្ឌ និង លោកម៉ៅ បូរ៉ា អនុប្រធានប្រចាំការគណ:បក្សខណ្ឌ បាននាំយកមកជាមួយនូវភួយរបស់សម្ដេចតេជោចំនួន៥០ ដល់ប្រធានភូមិ និងអនុភូមិ និងបានផ្ដល់អង្ករចំនួន១តោនដល់គណបក្សសង្កត់ផងដែរ៕

Facebook Comments
Loading...