ស្រួលបានតែមួយភ្លែតជួបទុកដល់ទៅ២ដង បុរសម្នាក់នាំនាងចូលផ្ទះសំណាក់សប្បាយជាមួយបានតែម្តង ហេីយដេកលក់ត្រូវនាងលួចទូរស័ព្ទទៅបាត់ ពេលចេញជិះម៉ូតូដើររកឃើញនាងហេីយ ត្រូវបក្ខពួកនាងកាប់ប្លន់យកម៉ូតូថែមទៀត

0
862

នារីម្នាក់ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ
ឃាត់ខ្លួនពីបទលួចមានស្ថានទម្ងន់ទោស(ប្រើអំពើហិង្សាវាយយកម៉ូតូ)នៅចំណុចផ្លូវលេខ៩០កែង៤៧ ភូមិ១១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញកាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១។

អត្តសញ្ញាណជនសង្ស័យទី១-ឈ្មោះ ទូច វី ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ រកស៊ីផ្លូវភេទ ស្នាក់នៅផ្ទះជួលលេខ១០A ផ្លូវលេខ៤៧ ភូមិ១២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ(ឃាត់ខ្លួន)ទី២-ឈ្មោះ ពិសី ភេទស្រី អាយុប្រហែល២៥ឆ្នាំ (គេចខ្លួន)ទី
៣-ឈ្មោះ ខ្មៅ ភេទប្រុស អាយុប្រហែល២៥ឆ្នាំ (គេចខ្លួន)។
វត្ថុតាងចាប់យក(គ្មាន)
ជនរងគ្រោះឈ្មោះ ឌី កែវ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ សា្នក់នៅហាងលក់ស៊ុបខមហ្វត សង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សម្ភារៈបាត់បង់ម៉ូតូមួយគ្រឿងម៉ាក TODAY ពណ៌ខៀវ (គ្មានស្លាកលេខនិងគ្មានលេខតួ+លេខម៉ាស៊ីន),ប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩មួយសន្លឹក,ប្រាក់រៀលចំនួន១២០០០០រៀល(ដប់ពីរម៉ឺនរៀល)។

សមត្ថកិច្ចបន្តថានៅមុនពេលកើតហេតុនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង០៣ និង៥០នាទី ជនរងគ្រោះបានជិះម៉ូតូម៉ាក TODAY ពណ៌ខៀវ មកយកស្ត្រីរកស៊ីផ្លូវភេទឈ្មោះ ពិសី នៅម្តុំវត្តភ្នំទៅដេកនៅផ្ទះសំណាក់យីហោ រស្មីផែថ្ម បន្ទប់១០២ ជាន់ទី២ ផ្លូវលេខ៨៤ ភូមិ១៤ សង្កាត់ស្រះចក ក្រោយពីរួមភេទរួច ជនរងគ្រោះដេកលង់លក់ ស្រាប់តែស្ត្រីឈ្មោះពិសី លួចយកទូរស័ព្ទដៃជនរងគ្រោះរត់គេចខ្លួន ជនរងគ្រោះបានជិះម៉ូតូTODAY ដើររកដល់ចំណុចផ្លូវលេខ៤៧ កែង៩០ ភូមិ១១ សង្កាត់ស្រះចក ក៏ជួបជនសង្ស័យឈ្មោះ ពិសី កំពុងកាន់ទូរស័ព្ទដៃរបស់ខ្លួន ហើយចុះពីលើម៉ូតូទៅដណ្តើមយកបានទូរស័ព្ទមកវិញ ភ្លាមនោះជនសង្ស័យឈ្មោះ ទូច វី បានវាយទៅលើជនរងគ្រោះចំផ្ទៃមុខចំនួនពីរបីដៃ និងបក្ខពួកឈ្មោះ ខ្មៅ បានទាញកាំបិតតាំងតោពីកាបូបស្ពាយកំរាមកាប់ ជនរងគ្រោះបានរត់ចេញពីម៉ូតូ ខណៈនោះជនសង្ស័យឈ្មោះ ពិសី បានយកម៉ូតូជនរងគ្រោះឌុបបក្ខពួកឈ្មោះ ខ្មៅ គេចខ្លួនបាត់ ស្របពេលនោះសមត្ថកិច្ចល្បាតក្នុងមូលដ្ឋានទៅដល់អន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ទូច វី នាំមកប៉ុស្តិ៍នគរ បាលរដ្ឋបាលស្រះចក ធ្វើការសាកសួរ។

សមត្ថកិច្ចបញ្ជាក់ថាក្រោយពីសាកសួរជនសង្ស័យឈ្មោះ ទូច វី បានសារភាពថាខ្លួន និងបក្ខពួកបានធ្វើសកម្មភាពវាយជនរងគ្រោះយក ម៉ូតូប្រាកដមែន។ចំពោះមុខកំលាំងជំនាញខណ្ឌប៉ុស្តិ៍ កំពុងប្រើប្រាស់វិធានការជំនាញសួរចម្លើយ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងតាមនីតិវិធីច្បាប់ ៕

Facebook Comments
Loading...