បន្ទាប់ពីឆ្លងវីរុសOmicron រហូតដល់១១រដ្ឋ លោកចូ បៃដិន និយាយថា ដើម្បីយកឈ្នះវីរុសបំប្លែងខ្លួនថ្មីនេះ យើងត្រូវតែបិទប្រទេសទូទាំងពិភពលោក

0
757

បរទេស ៖ តាមការផ្សាយផ្ទាល់របស់ Theguardian នៅព្រឹកថ្ងៃសៅរ៍ ទី៤ ខែធ្នូនេះ បានឲ្យដឹងថា សហរដ្ឋអាមេរិកបានរាលដាលឆ្លងវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី Omicron រហូតដល់១១រដ្ឋ បន្ទាប់ពី​ឆ្លង​ដំបូង​​ត្រឹម​តែ​៤រដ្ឋប៉ុណ្ណោះ ហើយករណីឆ្លងសហគមន៍ក៏ទើបរកឃើញដំបូងកាលពី​ថ្ងៃ​ព្រហស្បតិ៍​ដែរ។

លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន បាននិយាយថា ៖«ដើម្បីយកឈ្នះវីរុសបំប្លែងខ្លួនថ្មី Omicron យើងត្រូវតែបិទប្រទេសទូទាំងពិភពលោក»។វីរុសបំប្លែងខ្លួនថ្មីនេះដែលអ្នកវិទ្យាសាស្ត្រមួយចំនួនបាននិយាយថា ឆ្លងរាលដាលលឿនជាងវីរុស Delta ពីរដង បានរាយការណ៍ឆ្លងចូលរដ្ឋអាមេរិកចំនួន១១ហើយ។ ករណីឆ្លងថ្មីត្រូវបានរកឃើញនៅរដ្ឋ ញ៉ូវ​ចេស៊ី, មីសសួរី, យូថាហ៍, នេប្រាស្កា, ម៉ារីលែន និងផេនស៊ីលវ៉ានៀ កាលពីថ្ងៃសុក្រ។

កាលពីថ្ងៃព្រហស្បតិ៍ សហរដ្ឋអាមេរិកបានរកឃើញអ្នកឆ្លង Omicron នៅរដ្ឋកាលីហ្វ័រញ៉ា ខូឡូរ៉ាដូ មីនីសូតា និងញ៉ូវយ៉ក។

អភិបាល​រដ្ឋ​ញ៉ូវចេស៊ី លោក Phil Murphy បាន​និយាយ​ថា ៖«វីរុស​បំប្លែងខ្លួន​ Omicron ស្ថិត​ក្នុង​ចំណោម​ពួក​យើង ហើយ​យើង​ត្រូវ​ចាត់​វិធាន​ការ​ទប់​ស្កាត់​ការ​រាល​ដាល»។ នៅ​រដ្ឋ​របស់​លោកជា​ករណី​រក​ឃើញ​ដំបូង​ដែល​ស្ត្រី​ម្នាក់​ទើប​ធ្វើ​ដំណើរ​មក​ពី​អាហ្វ្រិក​ខាង​ត្បូង។

ទោះ​បី​ជា​​យ៉ាង​ណា ​វីរុស​បំប្លែងខ្លួន​ Delta នៅ​តែ​គ្រប់​ដណ្តប់​ខ្លាំង​ដដែល​​ក្នុង​ចំណោម​អ្នក​ឆ្លង​កូវីដ​ទូទាំង​សហរដ្ឋ​អាមេរិក ប៉ុន្តែ​មន្ត្រី​សុខាភិបាល​និយាយ​ថា វីរុស​បំប្លែង​ខ្លួន​នៅ​តែ​កង្វល់​ចម្បង​ដដែល។

វីរុស Omicron បាន​រាល​ដាល​ឆ្លង​យ៉ាង​ឆាប់​រហ័ស​នៅ​អាហ្វ្រិក​ខាង​ត្បូង​ដែល​ជា​កន្លែង​រក​ឃើញ​ដំបូង​ដោយ​អ្នក​វិទ្យាសាស្ត្រ ហើយ​ក៏​បាន​បន្ត​ឆ្លង​ពី​ប្រទេស​មួយ​ទៅ​ប្រទេសមួយ​ដែល​ភាគ​ច្រើន​តាម​រយៈ​អ្នកធ្វើ​ដំណើរ៕

Facebook Comments
Loading...