បើបងប្អូនមិនអាចមកមណ្ឌលសុខភាពចាក់ដូសទី៣បានទេ អាចរាយការណ៍មកអាជ្ញាធរភូមិ សង្កាត់ ខាងក្រុមការងារអូឌីខណ្ឌនិងទៅចាក់ជូនបងប្អូនដល់មូលដ្ឋានតែម្តង

0
541

ភ្នំពេញ ៖ កម្ពុជាមិនខ្វះវ៉ាក់សាំងការពារកូវីដ១៩នោះទេ មិនថាតែប្រជាពលរដ្ឋកម្ពុជា ឬសាស្ត្រណាក៍ដោយឲ្យតែរស់នៅក្នុងប្រទេសកម្ពុជា គឺមានសិទ្ធទទួលបានការវ៉ាក់សាំងការពារជំងឺកូវីដ១៩ដោយមិនគិតថ្លៃទាំងអស់គ្នា ហើយបើបងប្អូនណាមិនទាន់បានចាក់វ៉ាក់សាំងដូសជំរុញ(ដូសទី៣) ទេអាចមកចាក់ឲ្យបានគ្រប់ៗគ្នា ឬបើមិនអាចមកមណ្ឌលសុខភាពចាក់បានទេ ត្រូវរាយការណ៍ទៅអាជ្ញាធរភូមិ សង្កាត់ ខាងក្រុមការងារអូឌីខណ្ឌនិងទៅចាក់ជូនបងប្អូនដល់មូលដ្ឋានតែម្តង។

ស្បៀងសម្តេចតេជោ មិនខ្វះទេ បើបងប្អូនណាខ្វះអង្កច្រកឆ្នាំងហើយ ត្រូវទាក់ទងមកអាជ្ញាធរភូមិ សង្កាត់ ឬមកសាលាខណ្ឌ នោះបងប្អូនប្រជាពលរដ្ឋនិងបានអង្កដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ឬអង្ករកាកបាទក្រហមកម្ពុជា យកទៅទទួលទានភ្លាម។ ទាំងនេះគឺជាការលើកឡើងរបស់លោកសុខ សម្បត្តិ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ផ្តល់ជូនប្រជាពលរដ្ឋចាស់ជរាទីទាល់ក្រក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ ដែលជួបទុក្ខលំបាកនាពេលកូវីដ-១៩ សរុបចំនួន១៥០គ្រួសារ នាសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

ក្នុងឱកាសនោះផងដែរលោកប្រធានអនុសាខា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និងពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

លោកសុខ សម្បត្តិ បន្ថែមថា ប្រជាពលរដ្ឋគ្រប់រូបត្រូវប្រកាន់យកនូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងខិតខំប្រឹងប្រែងប្រកបមុខរបរបង្កបង្កើនផលដាំដំណាំ ចិញ្ចឹមសត្វដើម្បីទ្រទ្រង់ជីវភាពគ្រួសារបានល្អប្រសើរឡើង ព្រោះប្រទេសកម្ពុជាយើងបានបើកគ្រប់វិស័យឡើងវិញហើយ។ លោកបញ្ជាក់ថា បើទោះជាបងប្អូនប្រជាពលរដ្ឋាទាំងអស់ បានចាក់វ៉ាក់សាំងដូសលើកទី៣ហើយក៍ដោយ ក៍បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តឲ្យបាននូវវិធានការ៣ការពារ និង៣កុំ ជានិច្ច។

គួរបញ្ជាក់ថា ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា នេះលោកសុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ បានឧប្បត្ថមរទេះរុញ១គ្រឿងដល់លោកយាយជរាម្នាក់ឈ្មោះដុង សេក អាយុ៧៧ឆ្នាំ រស់នៅក្នុងភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ។ ហើយអំណោយផ្តល់ជូនប្រជាពលរដ្ឋចាស់ជរាទីទាល់ក្រក្នុងឱកាសនោះ គឺក្នុងមួយគ្រួសារៗទទួលបាន អង្ករចំនួន២៥គីឡូក្រាម ទឹកស៊ីអ៊ីវចំនួន១យួរ ត្រីខចំនួន១យួរ និងថវិកាចំនួន២០.០០០រៀល៕

Facebook Comments
Loading...