ការបង្កើនកងកម្លាំងរុស្ស៊ីដ៏ធំ និងមិនធម្មតា នៅតាមព្រំដែនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ត្រូវបានគេមើលឃើញ​​ថា រុស្ស៊ី​អាច​នឹង​មាន​គម្រោង​ឈ្លាន​ពាន​អ៊ុយក្រែន

0
869

បរទេស ៖ ក្នុងការបង្កើនកងកម្លាំងរុស្ស៊ីដ៏ធំ និងមិនធម្មតា នៅតាមព្រំដែនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ត្រូវបានគេមើលឃើញ​​ថា រុស្ស៊ី​អាច​នឹង​មាន​គម្រោង​ឈ្លាន​ពាន​អ៊ុយក្រែន នេះបើតាបការលើកឡើងរបស់លោក Jens Stoltenberg បន្ទាប់ពីកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែននៅទីក្រុងព្រុចសែល។

ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងមូស្គូ បានច្រានចោលការភ័យខ្លាចបែបនេះថាជា “ការបង្អើល” ហើយបានត្អូញត្អែរពីការបង្កើនសកម្មភាពរបស់ណាតូ នៅក្នុងតំបន់។ថ្លែងបន្ទាប់ពីកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែននៅទីក្រុងព្រុចសែល លោក Stoltenberg បាននិយាយថា រឿងសំខាន់គឺត្រូវបញ្ឈប់ភាពតានតឹងកុំឲ្យឈានដល់ការគ្រប់​គ្រងលែងបាន ហើយលោក​បាន​ព្រមាន​រុស្ស៊ី​ចំពោះ​ការ​ចាត់​វិធាន​ការ​ឈ្លានពាន​ណា​មួយ។

លោក Stoltenberg បន្តថា “យើងឃើញការប្រមូលផ្តុំកងទ័ពមិនធម្មតា ហើយយើងដឹងថា រុស្ស៊ីមានឆន្ទៈក្នុងការប្រើប្រាស់ប្រភេទយោធាទាំងនេះ មុនពេលធ្វើសកម្មភាពឈ្លានពានប្រឆាំងនឹងអ៊ុយក្រែន”។ ចំណែក ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយកាលពីសប្តាហ៍មុនថា មានទាហានរុស្ស៊ីជិត ១០ម៉ឺននាក់ នៅជិតព្រំដែនអ៊ុយក្រែន។

គួរបញ្ជាក់ថា កងកម្លាំងរុស្ស៊ីមួយផ្នែកធំ គឺស្ថិតនៅក្នុងឧបទ្វីប Crimea ដែលរុស្ស៊ីបានកាត់យកពីអ៊ុយក្រែនក្នុងខែមីនាឆ្នាំ២០១៤។ កងទ័ពក៏កំពុងប្រមូលផ្តុំនៅជិតតំបន់ Donbas ភាគខាងកើតប្រទេសអ៊ុយក្រែនផងដែរ៕

Facebook Comments
Loading...