ខ្មែរឥស្លាមម្នាក់ ត្រូវបានសមត្ថកិច្ចនគរឃាត់ខ្លួនតាមដីការ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនខុសច្បាប់

0
545

ភ្នំពេញ ៖ ជនជាតិខ្មែរឥស្លាម សញ្ជាតិខ្មែរម្នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលព្រែកប្រា នៃអធិការខណ្ឌច្បារអំពៅ ឃាត់ខ្លួនកាលពីវេលាម៉ោង១០ព្រឹក នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ តាមដីការចាប់ខ្លួនលេខ ៩៦៤ ជ.ព.ស(ត) ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ ចេញដោយលោក ជួន សុរាសី ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បើតាមការឲ្យដឹងពីលោក ឡូ ភារម្យ អធិការរងទទួលផែនប្រឆាំងគ្រឿងញៀនខណ្ឌច្បារអំពៅបានបញ្ជាក់ថា ជនត្រូវចោទមានឈ្មោះ សុខ ការីម ហៅយ៉ាត អាយុ៣៤ឆ្នាំ ជនជាតិខ្មែរឥស្លាម សញ្ជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន សមត្ថកិច្ចបានធ្វើតេស្តស្វែងរកជំងឺ COVID-19 គឺអវិជ្ជមាន។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕

Facebook Comments
Loading...