ស្ត្រីម្នាក់មានជំងឺប្រចាំកាយដាច់ចិត្តលោតទឹកប្រឡាយសម្លាប់ខ្លួនស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើលទាំងក្បាលព្រលប់

0
771

ស្វាយរៀង ៖ ស្ត្រីម្នាក់មានជំងឺប្រចាំកាយ(ជំងឺសរសៃប្រសាទ)ដាច់ចិត្តលោតទឹកប្រឡាយសម្លាប់ខ្លួនស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរនាំគ្នាមកចោមរោមមើល និងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឱ្យមកជួយសង្គ្រោះ ដែលហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៦ និង៣០នាទីល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ នៅចំណុចប្រឡាយទឹកស្ថិតក្នុងភូមិព្រៃតាយឹង ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

សមត្ថកិច្ចនមូលដ្ឋានបានឱ្យដឹងថា ស្ត្រីរងគ្រោះខាងលើមានឈ្មោះ ម៉ៅ សាវឿន អាយុ៤៦ឆ្នាំ មុខរបរអាជីវករ មានទីលំនៅក្នុងភូមិព្រៃតាយឹង ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

តាមអ្នកភូមិបានឱ្យដឹងថា ស្ត្រីខាងលើមានជំងឺសរសៃប្រសាទយូរឆ្នាំមកហើយៗបានខិតខំព្យាបាលនិងផឹកថ្នាំសង្កូវដែរតែមិនធូរស្រាល ព្រោះស្ត្រីរូបនេះតែងតែផឹកស្រាស្រវឹងស្ទើររាល់ថ្ងៃទើបជំងឺមិនជាដាច់បែបនេះ។

ប្រភពបន្តថា នៅម៉ោងកើតហេតុគេឃើញស្ត្រីឈ្មោះម៉ៅ សាវឿន បានដើរតែម្នាក់ឯងសង្ស័យស្រវឹងស្រាផងនោះស្រាប់តែមកដល់កន្លែងកើតហេតុឃើញគាត់លោតចុះទៅក្នុងទឹកប្រឡាយទឹកសម្លាប់ខ្លួនទើបបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយពីស្រង់ដាក់លើគោករួចមកសមត្ថកិច្ចជំនាញនិងគ្រូពេទ្យបានធ្វើកោសល្យវិច័យជនរងគ្រោះហើយសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយលោតទឹកសម្លាប់ខ្លួនពិតប្រាកដមែន ទើបប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...