សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភ១០ម៉ឺនដុល្លារដល់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាដែលឈ្នះលើក្រុមកីឡាករកោះហ្គាំទាំង២ជើង

0
1301

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជាបានថ្លែងសារចូលរួមអបអរក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាទទួលបានជ័យជំនះលើក្រុមកីឡាករក្រុមកោះហ្គាំដោយលទ្ធផល២-១ ហើយឧបត្ថម្ភដល់ក្រុមជម្រើសជាតិកម្ពុជាដែលឈ្នះលើការប្រកួតនេះចំនួន១ ០០,០០០ដុល្លារ(ដប់ម៉ឺនដុល្លារអាមេរិក)ដើម្បីជាការលើកទឹកចិត្ត។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ខ្ញុំសូមអបអរសាទរចំពោះក្រុមបាល់ទាត់ជម្រើស ជាតិកម្ពុជាទទួលបានជ័យជំនះលើក្រុមកីឡាករក្រុមកោះហ្គាំរបស់អាមេរិក ក្នុងជំនួបជើងទី២ នៃវគ្គជម្រុះ Play-Offនៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន។

សម្តេចតេជោក៏បានចូលរួមឧបត្ថម្ភដល់ក្រុមជម្រើ សជាតិកម្ពុជាដែលឈ្នះលើការប្រកួតនេះចំនួន១ ០០,០០០ដុល្លារ(ដប់ម៉ឺនដុល្លារអាមេរិក)ដើម្បីជាការលើកទឹកចិត្ត ហើយថវិកានេះសូមទទួលពី ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

លើសពីនេះសម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងកោតសរសើរចំពោះលោម Honda ដែរថា ខ្ញុំសូមកោតសរសើរចំពោះលោក Honda ដែលបានដឹកនាំក្រុមកីឡាករជម្រើសជាតិកម្ពុជាទទួលបានជោគជ័យនេះ។

សូមជម្រាបថាក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានឡើងទៅជុំទី៣ដែលជាវគ្គជម្រុះចុងក្រោយហើយ បន្ទាប់ពីបានយកឈ្នះកោះហ្គាំ ដោយលទ្ធផល២- ១ក្នុងជើងទី២ (សរុប ទាំងពីរជើងឈ្នះ៣-១)ក្នុងវគ្គជម្រុះពានរង្វាន់ទ្វីបអាស៊ី AFC Asian Cup Qualification Play-off Round នៅប្រទេសបារ៉ែន៕

Facebook Comments
Loading...