រដ្ឋមន្រ្តីក្រសួងការពារជាតិនៃសាធារណរដ្ឋលីទុយអានី ប្រកាសប្រាប់ឲ្យពលរដ្ឋ បោះចោល និងឈប់ទិញប្រើប្រាស់ស្មាតហ្វូនទាំងអស់របស់ ចិន Xiaomi និង Huawei

0
780

ទុយអានី ៖រដ្ឋមន្រ្តីក្រសួងការពារជាតិនៃសាធារណរដ្ឋលីទុយអានី ចេញសេចក្តីប្រកាសប្រាប់ឲ្យពលរដ្ឋ បោះចោល និងឈប់ទិញប្រើប្រាស់ស្មាតហ្វូនទាំងអស់មានប្រភពមកពីប្រទេសចិន» ក្រោមហេតុផលរកឃើញថា នៅក្នុងបន្ទះឈីប បង្កប់នូវសេនស័រ ម្យ៉ាងមានពាក្យបីម៉ាត់គឺ ‘Free Tibet’ ឬ ‘Long live Taiwan independence’ ឬ ‘democracy movement’ ដែលមានលទ្ធភាពអាចចាប់ដានដឹងនៅក្នុង system របស់ Xiaomi និងរួមទាំង browser ផងដែរ។ នេះគឺជាការ ព្រួយបារម្ភ អាចបង្កផលប៉ះពាល់ដល់សន្ដិសុខជាតិ។ ឆ្លើយតបនិងបញ្ហានោះ អ្នកនាំពាក្យប្រចាំនៅក្រុមហ៊ុនផលិតស្មាតហ្វូនចិនធំៗចំនួនពីរគឺ Xiaomi និង Huawei ចេញមកបដិសេដដោយលើកឡើងពីអំណះអំណាងច្បាស់លាស់ ចំពោះការចោទប្រកាន់ទាំងនោះរួចរាល់ហើយ ដើម្បីជាការឆ្លើយតប។

មជ្ឈមណ្ឌលជាតិស្រាវជ្រាវជាតិលីទុយអានី អំពីបទឧក្រិដ្ឋតាមប្រព័ន្ធ អនឡាញ ក៏បានបង្ហាញរបាយការណ៍បញ្ជាក់បន្ថែមលើករណីនេះថាបាន រកឃើញ software កូដបង្កប់នោះនៅក្នុងឈីប 5G លើស្មាតហ្វូនម៉ូឌែល Huawei’s P40 5G និង Mi 10T 5G ។   ប្រទេសលីទុយអានី ជារឿយៗគេតែងតែឃើញមានជំហរគាំទ្រ ដែនកោះតៃវ៉ាន់ និងការសម្រេចចិត្តនានាប្រឆាំងលើករណីជាច្រើនទល់នឹងប្រទេសចិន។ ជាក់ស្ដែងករណី ហ៊ានឲ្យ តៃវ៉ាន់ បើកការិយាល័យស្ថានទូតតំណាង ធ្វើឲ្យរដ្ឋអំណាចចិនខឹងសម្បារជាខ្លាំង។

សូម រំឭកផងដែរថា Xaiomi ទើបនឹងបានក្លាយជា ក្រុមហ៊ុនស្មាតហ្វូនធំជាងគេបំផុត លំដាប់ទី២នៅត្រីមាសទី២ ឆ្នាំ២០២១ ដោយវ៉ាដាច់ Apple ។ ក្នុងចំណោមក្រុមហ៊ុនស្មាតហ្វូនធំៗទាំង៥ Xiaomi ក្ដោបក្ដាប់ចំណែកទីផ្សារដល់ទៅ ១៧% ដែលមានកំណើនដាច់គេ ៨៣%។  យោងទៅតាមរបាយការណ៍ពី Canalys ដែលជាក្រុមហ៊ុនវិភាគទីផ្សារបច្ចេកវិទ្យាឈានមុខគេនៅលើពិភពលោក មានការរំពឹងទុកថា បើសិនជា ក្រុមហ៊ុន Xiaomi នៅតែមានកំណើនថេរបែបនេះបន្តទៀត វាទំនងជាអាចយកបាន ជើងឯកលេខ១ ក្លាយអ្នកលក់ស្មាតហ្វូនលំដាប់លេខ១ លើពិភពលោកនៅពេលខាងមុខ៕សហការី

Facebook Comments
Loading...