ក្មេងប្រុសអាយុ១ឆ្នាំផឹកសាំងចូលពោះត្រូវមន្ទីរពេទ្យគន្ធបុប្ផាសង្គ្រោះបានហើយ

0
743

មន្ទីរពឹទ្យគន្ធបុប្ផាកាលពីព្រឹកថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០២១នេះបានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ូកថាសូមអាណាព្យាបាលទុកដាក់ ដបសាំងឲ្យបានត្រឹមត្រូវនៅកន្លែងសុវត្ថិភាព ឆ្ងាយពីដៃក្មេង ការច្រឡំផឹកសាំង មានហានិភ័យនឹងគ្រោះថ្នាក់ដល់អាយុជីវិតរបស់ក្មេងៗ។

ក្មេងតូចៗ ការផឹកសាំង បណ្តាលឲ្យពុលសារពាង្គកាយ ដោយការជ្រាប (hydrocarbon) ចូលក្នុងឈាមនិងចំហាយសាំងភាយចូលតាមផ្លូវដង្ហើមដល់ថង់សួត និងនាំឲ្យពុលរលាកសួត អាចស្លាប់បាន (aspiration pneumonitis-ចៀសវាងខ្វេះមាត់ឲ្យក្អួតចេញដាច់ខាត។
ជាក់ស្តែងក្មេងប្រុសអាយុ១ឆ្នាំម្នាក់ មកពីតាខ្មៅ បានច្រឡំផឹកសាំង បណ្តាលឲ្យពុលនិងរលាកសួតទាំងមូលយ៉ាងធ្ងន់ធ្ងរបំផុត អូនត្រូវបាសង្រ្គោះព្យាបាលនិងថែទាំនៅបន្ទប់សង្រ្គោះបន្ទាន់ អស់រយៈពេល៥៨ថ្ងៃ ។

ថ្ងៃនេះ អូនបានទៅផ្ទះវិញហើយ សូមអរគុណនិងកោតសរសើរ ដល់ក្រុមគ្រូពេទ្យឯកទេសសង្រ្គ្រោះបន្ទាន់គន្ធបុប្ផាភ្នំពេញដែលបានសង្រ្គោះជីវិតអូន ព្រោះរាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង រាល់ការបរិច្ចាគតូចឬធំ គឺពិតជាបានជួយព្យាបាល សង្គ្រោះ និងការពារជីវិត អរគុណគន្ធបុប្ផា អរគុណមូលនិធិគន្ធបុប្ផាកម្ពុជា អរគុណមូលនិធិគន្ធបុប្ផាស្វីស Dr med BeatRichner since 1992
៣កុំ ៣ការពារនិងអរគុណវ៉ាក់សាំងកូវីដ៕

Facebook Comments
Loading...