0
852

ភ្នំពេញ ៖ ស្ត្រីគ្រប់ខែឆ្លងទន្លេពីអ្នកដែលមានជំងឺកូវីដ១៩ផងនោះ ត្រូវបានគ្រូពេទ្យឯកទេសជំនាញនៃមន្ទីរគន្ធបុប្ផាជួយសម្រាលដោយវះកាត់បានដោយជោគជ័យ និងសុវត្ថិភាពទាំងម្តាយនិងកូនទាំង២។

ជាក់ស្តែងតាមការបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ូករបស់លោកDr Beat richner នៅល្ងាចថ្ងៃព្រហស្បតិ៍ទី១៦ ខែកញ្ញាឆ្នាំ ២០២១នេះ បញ្ជាក់ថាមានស្ត្រីគ្រប់ខែវិជ្ជមានកូវីត១៩ ចំនួន២នាក់បានសម្រាលកូនតាមរយៈការវៈកាត់ប្រកបដោយជោគជ័យ។ ទី១-ម្ដាយអាយុ២៧ឆ្នាំ កូនខ្សោយ មាត់ស្បូនលែងបើកតទៅទៀត សម្រាលបានកូនប្រុសទម្ងន់៣.៨គ.ក។ ទី២-ម្ដាយអាយុ២១ឆ្នាំ កូនខ្សោយមាត់ស្បូនអត់បើក សម្រាលបានកូនស្រីទម្ងន់៣គ.ក។

សូមអរគុណនិងកោតសរសើរ ដល់ក្រុមគ្រូពេទ្យវះកាត់យុទ្ធជនអាវស ផ្នែកសម្ភពនៅមន្ទីរពេទ្យជ័យវរ្ម័នទី ៧(គន្ធបុប្ផាទី៣ ) ដែលបានជួយសង្រ្គោះ ម្ដាយនិងកូនទាំង២ ។

រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង រាល់ការបរិច្ចាគតូចឬធំ គឺពិតជាបានជួយព្យាបាល សង្គ្រោះ និងការពារជីវិត អរគុណគន្ធបុប្ផា អរគុណមូលនិធិគន្ធបុប្ផាកម្ពុជា-មូលនិធិគន្ធបុប្ផាស្វីស តាំងពីឆ្នាំ១៩៩២ មកម្លេះ៕

Facebook Comments
Loading...