ភ្នំពេញ ៖ គូរស្នេហ៍មួយគូរបានស្រលាញ់គ្នាចិត្តនិងចិត្តរួមទាំងរស់នៅជាមួយគ្នាដូចប្តីប្រពន្ធអស់រយះពេល១១ខែទៅហេីយស្រាប់មាសស្នេហ៍ប្តឹងបងចូលប៉ុស្តិ៍ចោទថាចាប់រំលោភទៅវិញ។
បុរសម្នាក់ត្រូវបាននារីជាសង្សារប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនកាលពីព្រឹកថ្ងៃ១០ ខែកញ្ញា ឆ្នាំ២០២១ នៅបន្ទប់ជួលមួយកន្លែងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ភាគីខាងស្រីឈ្មោះញ ស ភ អាយុ២៥ឆ្នាំ ចំណែកភាគីខាងប្រុសឈ្មោះថោង សុថា អាយុ២៦ឆ្នាំ អ្នកទាំង២ស្នាក់នៅបន្ទប់ជួលភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
រស់នៅជាមួយគ្នារយះពេល១១ខែមកហេីយ ។
ប្រភពព័ត៌មានបានឱ្យដឹងថា អ្នកទាំង២បានស្រលាញ់និងរស់នៅជាមួយគ្នាអស់រយះពេល១១ខែមកហេីយ លុះមកដល់ថ្ងៃកេីតហេតុស្រាប់តែភាគីខាងស្រីចោទថាខាងប្រុសចាប់រំលោទខ្លួននិងប្តឹងសមត្ថកិច្ចឃាត់ខ្លួនតែម្តង។
បេីតាមភាគីខាងប្រុសបានឱ្យដឹងថា ពួកគេបានស្រលាញ់គ្នាចិត្តនិងចិត្តដោយរស់នៅជាមួយគ្នាដូចប្តីប្រពន្ធទៅហេីយតែមិនទាន់រៀបការទេ មួយរយះក្រោយនេះគាត់បានសុំនារីជាសង្សាររៀបការតាមប្រពៃណីតែភាគីខាងស្រីមិនព្រម។
ភាគីខាងប្រុសបានបន្តថា ទៀបតែរយះពេល៤ថ្ងៃចុងក្រោយនេះ នារីជាសង្សារបានបាត់ខ្លួន មិនដឹងទៅណាទេតែពេលគាត់ខលសួរនារីជាសង្សារប្រាប់ថានៅដេកផ្ទះមីង។ រហូតមកដល់ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ គាត់ក៏បានខលសួរមីង ថារយះពេល៤ថ្ងៃនេះសង្សារខ្លួនមានទៅដេកទីនោះរឺអត់ តែមីងប្រាប់ថាមិនបានឃេីញនារីជាសង្សារគាត់ទៅទីនោះទេ ទេីបធ្វេីឱ្យគាត់ខឹងសប្បារនិងទៅរកដល់រោងចក្រហៅមកបន្ទប់ជួលដេីម្បីសួរនាំ។
ភាគីខាងប្រុសបន្តទៀតថា ខណៈមកដល់បន្ទប់ជួលគាត់បានទាញដៃចូលក្នុងបន្ទប់ជួលដេីម្បីនិយាយគ្នា ពេលនោះនារីជាសង្សាក៏ចោទថាចាប់រំលោភទៅវិញនិងប្តឹងសមត្ថកិច្ចឃាត់ខ្លួន។
បច្ចុប្បន្នបុរសខាងលេីត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅផ្នែកព្រហ្មទណ្ឌដេីម្បីចាត់ការតាមច្បាប់៕