ស្វាយរៀង ៖ បុរសម្នាក់បានដើរទៅស្រែខាងក្រោយផ្ទះដែលមានទឹកគោលបំណងដើម្បីតខ្សែភ្លើងឆក់ត្រីចៃដន្យអាក្រក់ភ្លាត់ស្នៀតខុសបច្ចេកទេសបណ្តាលអោយឆក់បង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងអ្នកភូមិនាំគ្នាជួយសង្គ្រោះលើកមកលើគោកកប់ដីខ្សាច់ប៉ុន្តែហួសពេលទៅហើយ ដែលហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ស្ថិតនៅ ភូមិថ្នល់កែង ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា បុរសខាងលើមានឈ្មោះ អ៊ុង សុខា អាយុ ៣៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិ ឃុំកើតហេតុខាងលើ។
ប្រភពបន្តថាក្រោយ ពីកើតហេតុ សមត្ថកិច្ចនគរបាលស្រុកនិងនគរបាលប៉ុស្ត៏រដ្ឋបាលនិងគ្រូពេទ្យបានពិនិត្យសាកសពពិតជាស្លាប់ដោយឆក់ខ្សែភ្លើងពិតប្រាកដមែនដោយមិនមានស្លាកស្នាមអ្វីដែលសំគាល់ជារឿងឃាដកម្មនោះទេ។
តាមអ្នកភូមិបានអោយដឹងថាមុនកើតហេតុគេឃើញបុរសឈ្មោះអ៊ុង សុខា បានដើរទៅស្រែខាងក្រោយផ្ទះដែលមានទឹកគោលបំណងដើម្បីតខ្សែភ្លើងឆក់ត្រីចៃដន្យអាក្រក់ភ្លាត់ស្នៀតខុសបច្ចេកទេសបណ្តាលអោយឆក់បង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងអ្នកភូមិនាំគ្នាជួយសង្គ្រោះលើកមកលើគោកកប់ដីខ្សាច់ប៉ុន្តែហួសពេលទៅហើយ។
ក្រោយពីសមត្ថកិច្ចធ្វើកំណត់ហេតុរួចក៏បានប្រគល់អោយក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕