រដ្ឋបាលព្រៃឈើចុះបង្ក្រាបជាង៦០សន្លឹកដែលក្រុមឈ្មួញដឹកយកមកលាក់ទុក បម្រុងសាងដឹកបន្ត នៅក្រុងស្ទឹងត្រែង

0
524

ស្ទឹងត្រែង ៖ នាយសង្កាត់រដ្ឋបាលព្រៃឈើដុងក្រឡ ឆ្មក់ចុះបង្ក្រាបតែម្តង ឈើជាច្រើនសន្លឹកប្រភេទសុគ្រុំសរុបជាង៦០សន្លឹកដែលក្រុមឈ្មួញដឹកយកមកលាក់ទុក បម្រុងសាងដឹកបន្តនៅពេលយប់ស្ងាត់ តែអាក់ខានមិនបានសាងបន្តដោយស្ថាននភាពជម្ងឺកូវិដ.១៩ បន្តរីករាលដាលឆ្លងចូលសហគមន៍ជាបន្តបន្ទាប់ អាជ្ញាធរខេត្តចេញសេចក្តីចម្រេចបិតបម្រាមគោចរ ដើម្បីទប់ស្កាត់ការពារ និងងាយស្រួលដល់ក្រុមគ្រូពេទ្យជំនាញធ្វើការតាមដានស្រាវជ្រាវ ករណីបង្ក្រាបនេះធ្វើឡើងកាលពីរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១នេះ នៅត្រង់ចំណុចផ្ទះសំណង់យោធិនចូលនិវត្តន៍ ស្ថិតនៅក្នុងភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ជុំវិញករណីចុះបង្ក្រាបនេះលោក សួន ម៉េងលី នាយសង្កាត់រដ្ឋបាលព្រៃឈើដុំក្រឡ បានឲ្យដឹងថា ឈើដែលចុះបង្ក្រាបបាននេះ ជាឈើសុក្រំប្រភេទលេខ១ រាប់រួចរាល់មានចំនួន៥០សន្លឹក ប្រភេទឃ្លុំមុខកាត់២៥×២៥×២,២ម៉ ចំនួន៥ដុំ ក្នុងនោះប្រភេទកូនក្រឡឹង៧ដុំ សរុប១២ដុំនិង៥០សន្លឹ។ លោកនាយសង្កាត់រដ្ឋបាលព្រៃឈើដំក្រឡ បានបញ្ជាក់ថា ក្រោយពីរាប់បានដឹងនៅចំនួនឈើរួចរាល់ហើយនោះ លោកក៏បានហៅគោយន្តកន្ត្រៃមកដឹកជញ្ជូនយកឈើនោះ មករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត រួចរាល់អស់ហើយនៅល្ងាចថ្ងៃដដែល រីឯចំនួនម៉ែត្រគូបលោកថា នៅមិនបានទាន់វាស់វែងដឹងនៅឡើយនោះទេ ព្រោះប្រលប់ហើយវាស់មិនទាន់ ចាំស្អែកព្រឹកទើបបានធ្វើការវាស់វែងឲ្យដឹងចំនួនម៉ែតគូបពិតប្រាកដ។

សូមបញ្ជាក់ថា ទីតាំងដែលឈ្មួញដឹកជញ្ជូនឈើយកមកលាក់ទុកនៅចំណុចខាងលើនោះ ជាកន្លែងចាស់ដែលក្រុមឈ្មួញដឹកតាមម៉ូតូ ចល័តយកមកលាក់ទុកជាប្រចាំ ដែលជាកន្លែងសុខស្រួលហើយសមត្ថកិច្ចមួយចំនួន ក៍បានលាបសក្ការៈដើម្បីថ្នូបិតព៍ត៌មាន និងជួយលាក់បាំងផងដែរ។ ហើយក៍ជាកន្លែងសមត្ថកិច្ចធ្លាប់ចុះបង្ក្រាបជាច្រើនលើកផងដែរ តែឈ្មួញដដែលនោះនៅមិនព្រមរាងចាល នៅតែបន្តការដឹកជញ្ជូនផលអនុផលព្រៃឈើ ទាំងនោះយកមកលាក់ទុកដដែលព្រោះមានមន្ត្រីគ្រាប់ល្ពៅស្ងោរជួយលាក់បាំង នៅចំណុចខាងលើនេះដដែលជាដដែល ហេតុដូច្នេះហើយទើបធ្វើឱ្យប្រជាពលរដ្ឋ ពួកគាត់រស់នៅទីនោះមានការងឿងឆ្ងល់ ថាសមត្ថកិច្ចចុះបង្រ្កាបជារឿយៗដែរ ហេតុអីនៅតែមានការដឹកជញ្ចូនឈើទាំងនោះនៅពេលយប់ យកមកលាក់ទុកដោយមិនរៀងចាលសោះនោះ៕

Facebook Comments
Loading...