សមត្តកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀ..នបញ្ជូនចិនម្ចាស់គ្រឿងញៀ..ន២គីឡូឡើងតុលាការ

0
588

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ សមត្តកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀ..ន បានបញ្ជូនបុរសជនជាតិចិនម្នាក់ឡើងតុលាការ ជាមួយនិងថ្នាំញៀ..នប្រមាណជិត២គីឡូក្រាម។

ជនសង្ស័យឈ្មោះ ហេង សុខសាន្ត ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិចិន សញ្ជាតិខ្មែរ។

សមត្ថកិច្ចឲ្យដឹងថា នៅវេលាម៉ោង២២ និង១០នាទីថ្ងៃទី០៤កញ្ញា កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានធ្វើការសើបអង្កេត ស្រាវជ្រាវបង្រ្កាប នៅចំណុចផ្លូវលេខ១១១ សង្កាត់បឹងព្រតលិត ខណ្ឌ៧មរា រាជធានីភ្នំពេញ។

លទ្ធផលនគរបាលធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ និងរឹបអូសវត្ថុតាងសាធាតុញៀ..នប្រភេទអ៊ិចស្តាស៊ី (MDMA)ទម្ងន់សុទ្ធ១៩៩៩.០៩ ក្រាម (ជិត២គីឡូក្រាម) ។ ក្រោយឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងសមត្តកិច្ចបានកសាងសំណុំរឿងបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់នៅព្រឹកថ្ងៃទី ០៧កញ្ញានេះ៕

Facebook Comments
Loading...