បន្ទាយមានជ័យ ៖ ខេត្តបន្ទាយមានជ័យ គឺជាខេត្តមួយដែលតែងតែរងគ្រោះមហន្តរាយផ្សេងៗដោយធម្មជាតិជារៀងរាល់ឆ្នាំ នៅរដូវវស្សា ដូចនេះនាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ បញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ត្រៀមកម្លាំងអន្តរាគមន៍ដើម្បីឆ្លើយតបទៅនឹងសំណូមពរពីអាជ្ញាធរក្នុងមូលដ្ឋាន ដែលរងគ្រោះដោយទឹកជំនន់បានទាន់ពេលវេលា។
ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានត្រៀមកម្លាំងអន្តរាគមន៍ សម្ភារ មធ្យោបាយ ជួយសង្រ្គោះ សម្រាប់គ្រោះទឹកជំនន់ របស់អង្គភាពវរសេនតូចថ្មើរជើងលេខ៥១៣ ដឹកនាំដោយ លោកវរសេនីយ៍ទោយូ សុគន្ធភក្តី មេបញ្ជាការវរសេនាតូច ត្រួតពិនិត្យកម្លាំងអន្តរាគមន៍ មធ្យោបាយ សម្ភារដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ឫគ្រោះមហន្តរាយផ្សេងៗ បានទាន់ពេលវេលា។ នេះសបញ្ជាក់ថា, កងទ័ពកើតចេញពីប្រជាពលរដ្ឋ ដូច្នេះកងទ័ព ត្រូវតែជួយប្រជាពលរដ្ឋដោយគ្មានលក្ខខណ្ឌ។
សូមបញ្ជាក់ថា ខេត្តបន្ទាយមានជ័យ គឺជាខេត្តមួយដែលតែងតែរងគ្រោះមហន្តរាយផ្សេងៗដោយធម្មជាតិជារៀងរាល់ឆ្នាំ នៅរដូវវស្សាទឹកជំនន់ជន់លិច នៅតំបន់មួយចំនួន និងរដូវប្រាំង ក្តៅខ្លាំង ខ្យល់កន្រ្តាក់ជារៀងរាល់ឆ្នាំ។
លោកមេបញ្ជាការកងពល បានបញ្ជាក់ថា ទោះបីកម្លាំងមួយចំនួន កំពុងបំពេញប្រតិបត្តិការ នៅតាមបន្ទាត់ព្រំដែន និងចុះយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ ដូសទី១ ជូនប្រជាពលរដ្ឋដែលនៅសេសសល់ដើម្បីបិទបញ្ចប់យុទ្ធនាការក៏ដោយ កម្លាំងដែលត្រៀមអន្តរាគមន៍ក្នុងទីតាំង គឺត្រៀម២៤លើ២៤ម៉ោង គ្រប់បណ្តាគោលដៅឈរជើង សម្រាប់ជួយសង្រ្គោះ ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិផ្សេងៗផងដែរ ដើម្បីឆ្លើយតបទៅនឹងសំណូមពរពីអាជ្ញាធរក្នុងមូលដ្ឋាន បានទាន់ពេលវេលា៕