ការយកសំណាកកម្មករ និងកម្មការនីនៃរោងចក្រជីអេធី ៥២៧នាក់ រកឃើញវិជ្ជមានកូវីដ០៨នាក់ ហើយសង្ស័យថាមានករណីកូវីដ១៩បំប្លែងថ្មី(Delta)

0
779

ភ្នំពេញ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានឲ្យដឹងនៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ ថា, មានការសង្ស័យថាមានករណីកូវីដ-១៩ បំប្លែងថ្មី(Delta) ដែលនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ បានយកសំណាកកម្មករ និងកម្មការនីនៃរោងចក្រជីអេធី (GAT) ផ្លូវលេខ៣៧១ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលលទ្ធផលតេស្តរហ័សលើកទី១ រកឃើញវិជ្ជមានកូវីដ ០៨នាក់ ក្នុងចំណោមអ្នកធ្វើតេស្ត ៥២៧នាក់។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា អ្នកវិជ្ជមានកូវីដទាំង០៨នាក់ ខាងលើស្ថិតក្នុងការរងចាំលទ្ធផលវិភាគរកមេរោគកូវីដ១៩ បំប្លែងថ្មី Delta បន្តទៀត។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមប្រជាពលរដ្ឋ និងអាជីវករទាំងអស់ដែលពាក់ព័ន្ធនិងទីតាំងខាងលើសូមមេត្តាសហការទៅយកសំណាក និងដាក់ខ្លួនដាច់ដោយឡែក ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ថ្ងៃ៕

 

Facebook Comments
Loading...