រដ្ឋបាលខណ្ឌព្រែកព្នៅថ្លែងអំណរគុណលោកហ៊ុន ម៉ានី ដែលឧបត្ថ​ម្ភ​​គ្រឿងឧបភោគបរិភោគ និងថវិកាដល់ប្រជាការពារខណ្ឌ និងសង្កាត់

0
590

ភ្នំពេញ ៖ ក្នុងពិធីចែកអំណោយកាលពីរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ លោកសុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌ បានថ្លែងអំណរគុណលោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាដែលបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាចែកជូនដល់កម្លាំងប្រជាការពារខណ្ឌ និងសង្កាត់ទាំង៥ក្នុងខណ្ឌព្រែកព្នៅ។

ក្នុងនាមរដ្ឋបាលខណ្ឌព្រែកព្នៅ និងក្នុងនាមជាគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌព្រែកព្នៅ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានឧបត្ថម្ភគ្រឿងឧប​ភោ​​គបរិភោគ និងថវិកាតាមរយៈលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ចែកជូនដល់កម្លាំងប្រជាការពារខណ្ឌ និងសង្កាត់ទាំង៥ក្នុងខណ្ឌព្រែកព្នៅ ដើម្បីជាកាលើកទឹកចិត្តដល់កងកម្លាំងយើង ដែលបានចូលរួមសហការបំពេញការងារយ៉ាងសកម្មក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវី-១៩ និងការងាររបៀចំសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងមូលដ្ឋានខណ្ឌ។

លោកអភិបាលខណ្ឌ ថ្លែងបន្តថា ជំនួសមុខឱ្យកម្លាំងប្រជាការពារខណ្ឌ និងសង្កាត់ចំនួន១៥៧នាក់ ខ្ញុំបាទសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោកជួយប្រសិទ្ធពរជ័យ សព្ទសាធុការ និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ ព្រមទាំងកូនៗជាទីស្រលាញ់ និងក្រុមគ្រួសារ ស.ស.យ.ក ជាទីស្រលាញ់ សូមជួបតែសុភមង្គល វិបុលសុខគ្រប់ប្រការ ទទួលបានជោគជ័យគ្រប់ភារកិច្ច ក្នុងការចូលរួមអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាល និងបាននូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

គួរបញ្ជាក់បន្ថែមថា គ្រឿងឧបភោគបរិគោគ ដែលប្រគល់ជូនកម្លាំងប្រជាការពារខណ្ឌ និងសង្កាត់ចំនួន១៥៧នាក់នាឱកាសនេះ គឺម្នាក់ៗទទួលបាន រួមមានមីជាតិចំនួន០១កេស, ត្រីខ០១យួរ, ទឹកដោះគោខាប់០៤កំប៉ុង, ថ្នាំដុះធ្មេញ០១, ច្រាស់ដុសធ្មេញ០១, សាប៊ូដុំ០១ដុំ និងថវិកាចំនួន២០,០០០រៀល។ ក្នុងនោះផងដែរសាលាខណ្ឌព្រែកព្នៅ បានឧប្បត្ថមបន្ថែមនូវអង្ក ដែលជាអំណោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយក្នុងម្នាក់ៗទទួលបានអង្គចំនួន២៥គីឡូក្រាម ផងដែរ៕

Facebook Comments
Loading...