បុរសម្នាក់ជិះម៉ូតូបុករថយន្តបត់ក្រោយមិនប្រយ័ត្ន បណ្តាលឲ្យស្លា..ប់ ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ

0
823

ព្រះសីហនុ ៖ រថយន្តបត់ក្រោយមិនប្រយ័ត្នត្រូវប៉ូតូបុកពីចំហៀងបណ្តាលអោយនាក់ជិះម៉ូតូស្លា..ប់ ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ ដែលហេតុការណ៍កើតឡើងកាលពីវេលាម៉ោង១៩ និង៣០នាទីយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ លើវិថីក្រុង ត្រង់ចំណុចមុខពេទ្យធ្មេញចេវ សំអាន(ចំណោតរ៉ា) ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ប៉ូលិសមូលដ្ឋានបានអោយដឹងថា ភាគីរថយន្ត ម៉ាក COROLLA ពាក់ស្លាកលេខ ព្រះសីហនុ2B-6797 មានទិសដៅពីជើងទៅត្បូង បើកបរដោយបុរសជនជាតិខ្មែរម្នាក់ លុះមកដល់ចំណុចកើតហេតុរថយន្តបានធ្វើការផ្លាស់ប្តូរទិសបត់ត្រឡប់ក្រោយ ក៍ត្រូវបានម៉ូតូ០១គ្រឿង ម៉ាកEXITER គ្មានស្លាកលេខ ទិសដៅស្របគ្នា មកដល់បុកជាមួយនឹងរថយន្ត បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លា..ប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ។

បើតាមសាច់ញាតិប្រាប់សមត្ថកិច្ចថា ឈ្មោះ ជា ជិ ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ របួសធ្ងន់ ក្រោយមកបានស្លា..ប់ ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។

ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបររថយន្តនាំមកសាកសួរឈ្មោះសាវតា និងយកវត្ថុតាងរថយន្តនិងម៉ូតូមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករងចាំ ដោះស្រាយបន្តតាមនិតិវិធីច្យាប់៕

Facebook Comments
Loading...