ផ្ទះទូកុងទឺន័រ មួយកន្លែងឆ្លងចរន្តអគ្គិសនីឆាបឆេះ បណ្តាលឲ្យរងការខូចខាតសម្ភារៈមួយចំនួន

0
754

ភ្នំពេញ មានករណីគ្រោះអគ្គិភ័យមួយដែលបានកើតឡើង នៅវេលាម៉ោង  ១០និង២០នាទីយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ ដែលស្ថិតនៅចំណុចផ្លូវ៦០ម៉ែត្រ  ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រមទាំងឆាបឆេះអស់សម្ភារៈមួយចំនួនផងដែរ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ម្ចាស់មានឈ្មោះ ប៊ិន ស៉ិនណារុង ភេទប្រុស អាយុ៣៨ឆ្នាំ ជាអ្នកគ្រប់គ្រង មូលហេតុដែលបណ្ដាលឲ្យមានអគ្គិភ័យនេះដោយសារតែការឆ្លងចរន្តអគ្គិសនី។

ក្នុងហេតុការណ៍មួយនេះ បានបំផ្លាញ ផ្ទះទូកុងទឺន័រមួយទំហំ៤ម៉ែត្រ x៤ម៉ែត្រ សម្ភារៈ ប្រើប្រាស់ក្នុងទូកុងទឺន័រអស់មួយចំនួន នឹងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់៤ឡាន ស្មើ១៨ម៉ែត្រគូប ,រថយន្តជំនួយមកពីក្រសួងមហាផ្ទៃចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់២ឡានស្មើ ១២ម៉ែត្រគូប ទើបរលត់ទាំងស្រុង នៅវេលាម៉ោង១០ និង៥០នាទីយប់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១៕

Facebook Comments
Loading...