បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿន ចាប់ហ្វ្រាំងមិនជាប់ជ្រុលទៅបុករថយន្តកុងតឺន័របើកឆ្លងផ្លូវត្រូវរថយន្តកិនបែកក្បាលស្លាប់ក្នុងថ្លុកឈាម

0
555

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូចេញពីធ្វើការក្នុងល្បឿនលឿន ចាប់ហ្វ្រាំងមិនជាប់ជ្រុលទៅបុករថយន្តកុងតឺន័រ កំពុងបើកឆ្លងផ្លូវពេញទំហឹង បណ្ដាលឲ្យខ្ទៀតចូលក្រោមកង់រថយន្ត កិនបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗគួរឲ្យអាសូរ កាលពីវេលាម៉ោង៩ និង៣៥នាទីយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ នៅតាមបណ្ដោយ ផ្លូវជាតិលេខ៣ ស្ថិតក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ ហ៊ុន សាន់ម៉ៅ ភេទ ប្រុស អាយុ ២៦ឆ្នាំ មុខរបរ កម្មកររោងចក្រ មានស្រុកំណើត នៅភូមិកាប់នឹម ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។ ចំំណែកតៃកុងរថយន្ត បានរត់គេចខ្លួនបាត់ស្រមោល បន្សល់រថយន្តទុកឲ្យសមត្ថកិច្ច ជំនាញ ចុះមកវាស់

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេបានឃើញ បុរសម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ តាកែវ 1V-6531 ចេញពីធ្វើការ ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតខាងលើចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុករថយន្តកុងតឺន័រមួយគ្រឿងម៉ាក FUSO ក្បាលពណ៍ ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 3E-7550 ដែលកំពុងបើកឆ្លងផ្លូវ ពេញទំហឹង បណ្ដាលឲ្យដួលខ្ទៀតចូល ក្រោមកង់រថយន្ត កិនបែកក្បាលធ្លាយខួរ ស្លាប់យ៉ាងអនោចអធម៍។

ក្រោយពេលកើតហេតុ តៃកុងរថយន្ត បានរត់គេចខ្លួនបាត់ស្រមោល បន្សល់រថយន្តទុកឲ្យសមត្ថកិច្ចជំនាញ ចុះមកវាស់វែយកស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យ ចរាចរ​ណ៍ រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់។

ដោយឡែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...