សាកសពមេធាវី លង់ទឹកស្លាប់នាល្ងាចថ្ងៃទី៣សីហារកឃើញហើយនៅចម្ងាយពីកន្លែងកើតហេតុ ជិតពីរគីឡូម៉ែត្រ

0
697

ខេត្តព្រះសីហនុ ៖ សាកសពមេធាវីវ័យក្មេងដែលបានលង់ទឹកស្លាប់ កាលពីរសៀលថ្ងៃទី៣ ខែសីហាកន្លងមក ត្រូវបានរកឃើញហើយ នាវេលាម៉ោង៦ និង០០នាទីព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ នេះ នៅចម្ងាយពីកន្លែងកើតហេតុ ជិតពីរគីឡូម៉ែត្រ ស្ថិតក្នុងភូមិ០៦ សង្កាត់លេខ០៤ ក្រុងនិងខេត្តព្រះសីហនុ។

លោកវរសេនីយ៍ឯក ប៉ោ វណ្ណារ៉ា ប្រធានការិយាល័យនគរបាលទេសចរណ៍ ប្រចាំតំបន់ឆ្នេរបានឲ្យដឹងថា សាកសពជនរងគ្រោះភ្ញៀវទេសចរជាតិ ចំនួន០១នាក់(ឈ្មោះ ជូ ជាគុយ) មានទីលំនៅបច្ចុប្បន្ន នៅរាជធានីភ្នំពេញ ដែលបានបាត់ខ្លួនក្នុងពេលហេតុការណ៏ចុះងូតទឹកសមុទ្រកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ នៅឆ្នេរអូរត្រេះ១, ត្រូវបានរកឃើញអណ្តែតទើនៅលើឆ្នេរចំងាយប្រហែល១,៣០០ម៉ែត្រ ចុងអូរត្រេះ១ ទល់មុខឆៃណាថោន។

បច្ចុប្បន្នសាកសពត្រូវបានសាច់ញាតិ នៃសពបានលើកយកមកដាក់នៅលើឆ្នេរដើម្បីសមត្ថកិច្ចធ្វើកោសល្យវច្ច័យតាមនីតិវធី រួចទើបអនុញ្ញាតប្រគល់ជូនគ្រួសារ និងសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...