ឃាត់ខ្លួនមនុស្សចំនួន០៩នាក់ ចូលផឹកកាហ្វេពពាក់ពពូនគ្នានៅទីតាំងជល់មាន់តាមប្រព័ន្ធអនឡាញ ក្នុងសង្កាត់ស្រះចក

0
819

ភ្នំពេញ ៖ ទីតាំងជល់មាន់តាមប្រព័ន្ធអនឡាញ ដែលបានប្រមូលមនុស្សចូលផឹកកាហ្វេពពាក់ពពូនគ្នា នឹងចាក់ភ្នាល់មាន់ជល់តាមប្រព័ន្ធអនឡាញយ៉ាងគឃ្លើនគ្មានខ្លាចការហាមឃាត់ជួបជុំខុសបម្រាមផងនោះ ត្រូវបានអាជ្ញាធរខណ្ឌដូនពេញចុះបង្រ្កាប ដោយឃាត់ខ្លួនមនុស្សប្រុស ស្រីចំនួន០៩នាក់។

ប្រតិបត្តិការចុះបង្ក្រាបនោះដឹកនាំ បញ្ជាផ្ទាល់ដោយលោកសុខ ពេញវុធ អភិបាលនៃគណៈភិបាលខណ្ឌដូនពេញកាលពីព្រលប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នៅទីតាំង ដែលលបលួចបើកដំណើរកា ល្បែងភ្នាល់ ជល់មាន់តាមប្រព័ន្ធអនឡាញ ជ្រកក្រោមស្លាកយីហោ សំណាង កាហ្វេ ដែលមានទីតាំង១០៥+១០៥A ផ្លូវលេខ៨០ ក្រុមទី២៧០ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ដកហូតវត្ថុតាង រួមមាន: ទូរទស្សន៍ចំនួន០៣គ្រឿង កុំព្យូទ័រ០១គ្រឿង និងឃាត់ខ្លួនមនុស្សបានចំនួន០៩នាក់ស្រី០៣នាក់ បញ្ជូនទៅអធិការនគរបាល ខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាកា។

កម្លាំងអាជ្ញាធរដែលបានចុះមកឆ្មក់ចាប់នោះបានឲ្យដឹងថាបន្ទាប់ពីទទួលព័ត៌មានពីប្រជាពលរដ្ឋជិតខាងថានៅទីតាំងនេះបានប្រមូលមនុស្សចូលផឹកកាហ្វេពពាក់ពពូនគ្នា នឹងចាក់ភ្នាល់មាន់ជល់តាមប្រព័ន្ធអនឡាញយ៉ាងគឃ្លើនគ្មានខ្លាចការហាមឃាត់ជួបជុំខុសបម្រាមផងនោះក៏អភិបាលខណ្ឌដូនពេញបញ្ជាឲ្យចាប់បង្រ្កាបតែម្តង៕

Facebook Comments
Loading...