អជ្ញាធរខណ្ឌដូនពេញបន្តចុះហាមឃាត់នឹងបានណែរនាំអោយផ្អាកអាជីវកម្មជាបណ្តោះអាសន្ន ដើម្បីចូលរួមទប់ស្កាត់ជម្ងឺ COVID-19

0
1083

ភ្នំពេញ ៖ បើទោះបីរវល់កិច្ចការរដ្ឋបាលបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងណាក៏ដោយប៉ុន្តែរៀងរាល់យប់វិញលោកអភិបាលខណ្ឌដូនពេញនៅតែបន្តឲ្យមន្ត្រីក្រោមឱវាទចុះដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពចុះល្បាតហាមឃាត់ការជួបជុំខុសបម្រាបដើម្បីបង្កាទប់ស្កាត់ការរីករាលដាលឆ្លងកូវីដ១៩។

លោក ចាន់ គន្ថេត អភិបាលរងខណ្ឌដូនពេញបានឲ្យដឹងថាដោយយោងតាមប្រសាសន៍ដឹកនាំរបស់លោក សុខ ពេញវុធ អភិបាលនៃគណះអភិបាលខណ្ឌនៅយប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង20 ដល់ម៉ោង22:00យប់លោកបានដឹកនាំកម្លាំងគណបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដើម្បីត្រួតពិនិត្យលើការ ងារសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយ សាធារណៈនិងពិនិត្យតាមបណ្តាលមូលដ្ឋានអាជីវកម្មហាមឃាត់នឹងបានណែរនាំអោយផ្អាកអាជីវកម្មជាបណ្តោះអាសន្ន ដើម្បីចូលរួមទប់ស្កាត់ជម្ងឺ COVID-19៕

Facebook Comments
Loading...