រោងចក្រ​កាត់​ដេរ​មួយយីហោ “ជេអេចហ្គាមិនខេមបូឌា”រកឃើញអ្នកផ្ទុកជំងឺកូវីដ-១៩ រហូតដល់២១៣នាក់ ក្នុងចំណោម៨១៧នាក់

0
745

ភ្នំពេញ ៖ បន្ទាប់ពីប៉ុន្មានថ្ងៃមកនេះនៅរាជធានីភ្នំពេញ រលកនៃការឆ្លងជំងឺកូវីដ១៩ ហាក់កំរើកឡើងវិញ ក្នុងនោះគេឃើញ​ផ្សារ​រដ្ឋមួយចំនួន រកឃើញអាជីវករ បុគ្គលិក-កម្មករ មានវិជ្ជមានកូវីដ១៩ ជាបន្តបន្ទាប់ នៅក្នុងរោងចក្រ​កាត់​ដេរ​មួយយីហោ “ជេអេចហ្គាមិនខេមបូឌា”បានរកឃើញអ្នកផ្ទុកជំងឺកូវីដ-១៩ រហូតដល់២១៣នាក់ ក្នុងចំណោមកម្មករចំនួនសរុប៨១៧នាក់។

យោងតាមសេចក្តីរាយការណ៍ពី លោក ឯម ភារី នាយនគរបាលប៉ុស្តិ៍ ស្ទឹងមានជ័យទី៣ ​បានដឹងនៅព្រឹកថ្ងៃទី២៩ ខែមិថុនានេះថា កាលពីម្សិលមិញសឹងពេញមួយថ្ងៃ​ ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្តសម្តេចតេជោ បានចុះទៅយកសំណាកពីកម្មករ កម្មការិនីបម្រើការនៅរោងចក្រ​កាត់​ដេរ​មួយយីហោ “ជេអេចហ្គាមិនខេមបូឌា” មានទីតាំងភូមិដំណាក់ធំ៣ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលការចុះយកសំណាកនេះគឺធ្វើឡើង​ចាប់ពីម៉ោង១០​ព្រឹក​ ថ្ងៃទី២៨ ខែមិថុនា រហូតដល់យប់ថ្ងៃដដែល។ ការចុះយកសំណាកនោះបានរកឃើញកម្មករ កម្មការិនីមានវីជ្ជមានកូវីដ-១៩ ចំនួន២១៣ ក្នុងចំណោមកម្មករ៨១៧នាក់។

លោកនាយប៉ុស្តិបន្តថា ចំពោះអ្នកជំងឺត្រូវបានដឹកយកទៅព្យាបាល ដោយឡែកអ្នកអវិជ្ជមានត្រូវបានក្រុមគ្រូពេទ្យអនុញាតឱ្យត្រឡប់ទៅផ្ទះ និងធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ៕

 

Facebook Comments
Loading...