ផ្សារ​រដ្ឋមួយចំនួនរកឃើញអាជីវករ បុគ្គលិក-កម្មករ មានវិជ្ជមានកូវីដ១៩ ជាបន្តបន្ទាប់ក្នុងនោះក៍មានអ្នកលក់ភេសជ្ជៈតាមរទេះរុញផងដែរ

0
690

ភ្នំពេញ ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានប្រកាសថា អ្នកលក់ភេសជ្ជៈតាមរទេះរុញ​នៅផ្សារអូរ​ឫស្សីតេស្តឃើញវិជ្ជមានកូវីដ១៩ ដូចនេះប្រសិនបើអ្នកបានទិញ​ភេសជ្ជៈពីអ្នកលក់តាមរទេះរុញ ចាប់​ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៣ ខែមិថុនា សូម​ដាក់​ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់​តាមដាន​សុខភាពឲ្យបានខ្ពស់។

​នាប៉ុន្មានថ្ងៃមកនេះនៅរាជធានីភ្នំពេញ រលកនៃការឆ្លងជំងឺកូវីដ១៩ ហាក់កំរើកឡើងវិញ ក្នុងនោះគេឃើញ​ផ្សារ​រដ្ឋមួយចំនួន រកឃើញអាជីវករ បុគ្គលិក-កម្មករ មានវិជ្ជមានកូវីដ១៩ ជាបន្តបន្ទាប់ ខណៈដែល​សកម្មភាព​សេដ្ឋកិច្ច​ត្រូវ​បាន​បើកឱ្យដំណើរ​ឡើងវិញកាលពីដើមខែមិថុនានេះ។

ជាក់ស្ដែងការធ្វើតេស្តនៅផ្សារបឹងកេងកងកាលពីថ្ងៃម្សិលមិញ រកឃើញអ្នកវិជ្ជមានប្រមាណ២០០នាក់ ក្នុងចំណោមអ្នកធ្វើតេស្តជិត១ពាន់នាក់។ នេះមិនទាន់រាប់ចូលការដើរយកសំណាកនានា នៅតាមបណ្តាទីតាំងរោងចក្រមួយចំនួន នៅរាជធានីភ្នំពេញជារៀងរាល់ថ្ងៃផងទេ៕

Facebook Comments
Loading...