កីឡាបរទេស ៖ ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសបានឡើងទៅវគ្គ១៦ក្រុមចុងក្រោយនៃជើងឯកទ្វីបអឺរ៉ុប Euro 2020 ហើយបន្ទាប់ពីក្រុមជម្រើសជាតិអ៊ុយក្រែន និងហ្វាំងឡង់បានបញ្ចប់ការប្រកួតក្នុងពូលនៅចំណាត់ថ្នាក់លេខ៣ដោយមានត្រឹមតែ៣ពិន្ទុប៉ុណ្ណោះ។ ដូច្នេះមានន័យថា ប្រសិនបើក្រុមរបស់លោក Gareth Southgate ចាញ់ក្រុមសាធារណៈរដ្ឋឆែកនារាត្រីនេះ ក៏ពួកគេនៅឡើងទៅវគ្គ១៦ក្រុមចុងក្រោយដែរ។
ការប្រកួតកន្លងមកក្រុមអង់គ្លេសបានឈ្នះ១ និងស្មើ១មាន៤ពិន្ទុក្នុងពូល D ត្រូវប្រកួតបញ្ចប់វគ្គសន្សំពិន្ទុក្នុងពូលជាមួយក្រុមកំពុងឈរលេខ១ ឆែក យប់នេះ ខណៈក្រុមលេខ៣ ក្រូអាត មាន១ពិន្ទុត្រូវប្រកួតជាមួយក្រុមលេខ៤ ស្កុតឡែន ដែលមាន១ពិន្ទុដែរដើម្បីស្វែងរកចំណាត់ថ្នាក់លេខ៣ល្អក្នុងពូល។
ទោះបីជាយ៉ាងណា អង់គ្លេសត្រូវការឈ្នះនារាត្រីនេះដើម្បីបញ្ចប់វគ្គសន្សំពិន្ទុដោយឈរលើកំពូលតារាង និងជាលទ្ធផលកម្លាំងជំរុញទឹកចិត្តនៅវគ្គបន្តទៀត បន្ទាប់ពីប្រកួតលើកទី២ជាមួយស្កុតឡែនបានត្រឹមស្មើដែលជាលទ្ធផលមិនពួកគេមិនចង់បាន។
សម្រាប់ក្រុមចំណាត់ថ្នាក់លេខ៣ល្អបំផុតត្រូវជ្រើសរើសយក៤ក្រុមពីពូលទាំង៦មានការប្រកួតប្រជែងខ្លាំងដើម្បីធ្វើយ៉ាងណាឈានទៅវគ្គ១៦ក្រុមចុងក្រោយ។ក្រុមឡើងវគ្គ១៦ក្រុមចុងក្រោមមាន ពូល A៖ លេខ១ អ៊ីតាលី និង លេខ២ វែល ពូល B៖ លេខ១ បែលហ្ស៊ិក និងលេខ២ ដាណឺម៉ាក ពូល C៖ លេខ១ ហុល្លង់ និងលេខ២ អូទ្រីស ពូល D៖ ឆែក និង អង់គ្លេស (ប្រកួតយប់នេះដើម្បីរកចំណាត់ថ្នាក់) ពូល E៖ ស៊ុយអែត
ពូល F៖ បារាំង។ អង់គ្លេស ឆែក បារាំង ស៊ុយអែត និងស្វិស បានធានាកៅអីវគ្គ១៦ក្រុមចុងក្រោយហើយ បន្ទាប់ពីលទ្ធផលក្រុមពូលផ្សេង ប៉ុន្តែសម្រាប់ចំណាត់ថ្នាក់ក្នុងពូល ឬដៃគូប្រកួតវគ្គ១៦ក្រុមមិនទាន់ត្រូវបានកំណត់ឡើយ៕