សមយុទ្ធ​សង្គ្រាម​នៅតាម​ព្រៃ​នឹង​ជួយ​ដល់​កង​ទាហាន​ក្នុងការ​បំពេញតម្រូវកា​រ​នៃ​បេសកកម្ម​នៅលើ​ដីគោក និង​អាកាសធាតុ​គ្រប់​ប្រភេទ​បាន​យ៉ាង​ឆាប់រហ័ស​

0
907

បរទេស ៖ កង​ទាហានជើងទឹក​ឥណ្ឌូណេស៊ី និង​សហរដ្ឋអាមេរិក បានធ្វើ​សមយុទ្ធ​ហ្វឹកហាត់​រួមគ្នា​មួយ​ដែលមាន​ឈ្មោះថា «Reconex 21-II» នៅ​តំបន់​ជួរ​ភ្នំ Tum​pang Pitu Lampong, ជួរ​ភ្នំ Pesanggaran ជួរ​ភ្នំ Banyuwangi Regency នៅ​កោះ​ចា​វ៉ា​ខាង​។​

លោក​វរសេនីយ៍ទោ Supriyono មេបញ្ជាការ​នៃ​សមយុទ្ធ​សមុទ្រ​ឥណ្ឌូណេស៊ី​បាន​និយាយថា សមយុទ្ធ​សង្គ្រាម​នៅតាម​ព្រៃ​នឹង​ជួយ​ដល់​កង​ទាហាន​ក្នុងការ​បំពេញតម្រូវកា​រ​នៃ​បេសកកម្ម​នៅលើ​ដីគោក និង​អាកាសធាតុ​គ្រប់​ប្រភេទ​បាន​យ៉ាង​ឆាប់រហ័ស​។ ទន្ទឹមនឹង​នេះដែរ ទីភ្នាក់ងារ​រុករក​នៃ​កង​ទាហានជើងទឹក​ឥណ្ឌូណេស៊ី (Taifib) និង​កងកម្លាំង​ទាហានជើងទឹក​សហរដ្ឋ​អាមេរិក (USMC) បានធ្វើ​សមយុទ្ធ​ល្បាត​ក្នុងព្រៃ​។​

យោងតាម​លោក Supriyono បានឱ្យដឹងថា សមយុទ្ធ​នេះ​មាន​គោលបំណង​ពង្រឹងសមត្ថភាព​ប្រយុទ្ធ​របស់​កង​ទាហាន​សមុទ្រ​របស់​ប្រទេស​ទាំងពីរ​ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​នៅតាម​ព្រៃភ្នំ និង​ជួរ​ភ្នំ​។ លើសពីនេះ​ទៀត សមយុទ្ធ​នេះ​ក៏​នឹង​ជួយ​លើកកម្ពស់​ជំនាញ​វិជ្ជាជីវៈ​របស់​កង​ទាហាន​សមុទ្រ​នៃ​ប្រទេស​ទាំងពីរ​ក្នុងការ​បញ្ជូន​កងទ័ព​ផងដែរ​។​

បើ​និយាយ​អំពី​យុទ្ធសាស្ត្រ​នៃ​ការរស់រាន​វិញ ក្រុម​កាយរឹទ្ធិ​របស់​ក​ង​ទាហានជើងទឹក​ឥណ្ឌូណេស៊ី​បាន​សម្របសម្រួល និង​ណែនាំ​ដល់​សម​ភាគី​សហរដ្ឋអាមេរិក​អំពី​របៀប​ដើម្បី​ការរស់រានមានជីវិត​នៅក្នុង​ព្រៃ​៕ (​ប្រភព VNA )

Facebook Comments
Loading...