មហាជនសុំឲ្យ ដេត ម៉ាលីណា បកស្រាយរឿងសមគំនិតជាមួយអតីតឪពុកក្មេក ធ្វើបាបអតីតឧកញ៉ា ឌួង ឆាយ

0
697

ភ្នំពេញ ៖ ក្រោយចំណងស្នេហ៍ត្រូវបានបញ្ចប់រវាងអតីតឧកញ៉ា ឌួង ឆាយ និងអ្នកនាង ដេត ម៉ាលីណា នៅចុងឆ្នាំ២០២០ ក៏នៅតែកើតមានរឿងប្រទាំងប្រទើស និងមន្ទិលសង្ស័យថា អ្នកទាំងពីរបែកគ្នានេះអាចមកពីអ្នកទី៣ ព្រោះព្រះអង្គ ឌួង ឆាយ ក៏ធ្លាប់បង្ហើបកាលពីនៅជាបាសក់ថា “ដេត ម៉ាលីណា មានអ្នកទី៣” តែលោកមិនបានបង្ហើបថាមានឈ្មោះអ្វីឡើយ ដោយគ្រាន់តែដឹងថា ទំនងជាខ្នងក្រាស់មានបុណ្យស័ក្តិធំ។ ដូចការសង្ស័យមែន អាថ៌កំបាំងត្រូវបានទម្លាយកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ដោយលោកជំទាវ ខុង លីស៊ីអាណា ភរិយាឧកញ៉ា ឌួង ងៀប ថា អតីតកូនប្រសារ ដេត ម៉ាលីណា និងឪពុកក្មេក ឌួង ងៀប បានចូលដៃចូលជើងគ្នាដើម្បីរៀបចំគម្រោងការជាន់ឈ្លីកេរ្តិ៍ឈ្មោះ លោក ឌួង ឆាយ ឲ្យវិនាសខ្ទេចខ្ទី និងញុះញង់ឲ្យមានបទល្មើសហិង្សាទៀតផង ខណៈដែលអ្នកទាំង២បានរៀបចំកាមេរ៉ានៅក្នុងផ្ទះជាច្រើនកន្លែង និងបានអនុញ្ញាតឲ្យលោក ឌួង ឆាយ ទៅជួប ហើយក៏ប្រើពាក្យពេចន៍ប្រមាថជាច្រើន ក្នុងគោលបំណងធ្វើឲ្យលោកទប់កំហឹងមិនបានក៏ប្រើហិង្សាលើនាង ហើយក៏ប្រមូលវីដេអូទុកជាភស្តុតាង សម្រាប់ដាក់បន្ទុកមកលើរូបលោកតែម្តង។

ទង្វើដ៏ស្មោកគ្រោកដែលមនុស្សគ្រប់គ្នាសឹងតែមិនជឿថា ឪពុកហ៊ានធ្វើបែបនេះចំពោះកូនឡើយ តែឯកឧត្តម ឌួង ងៀប ពាក់ផ្កាយពីក្រសួងមហាផ្ទៃ អាចធ្វើទៅបានព្រោះតែលួចមានស្រីឈ្មោះ ប្រាក់ សីហា ដែលវេចលុយពីផ្ទះរាប់សិបម៉ឺនដុល្លារ ទៅជួយសាច់ញាតិខាងស្រីរហូតបានខ្ពស់មុខខ្ពស់មាត់ ដូចជាការទិញផ្ទះវិឡាឪ្យ ទិញឡាន៥៧០ឪ្យ ជួយឲ្យបងថ្លៃចូលធ្វើជាប៉ូលីសជាដើម ហើយកូនប្រុសច្បង ឌួង ឆាយ តែងតែប្រឆាំងមិនចង់ឲ្យឪពុកមានស្រី ហើយព្យាយាមការពារម្តាយ ទើបត្រូវឪពុកកើតក្តីហ្មងសៅ ខឹងសម្បារចាប់ពីពេលនោះមក រហូតមានការរៀបគម្រោងបែបនេះ។

ជុំវិញរឿងសមគំនិតនេះ មិនទាន់មានការបកស្រាយពីដេត ម៉ាលីណា នៅឡើយទេ។ ការនេះ ទំនងជាអ្នកនាងមិនហ៊ានប្រឈមការពិត ត្បិតនាងបានទាមទារទ្រព្យសម្បត្តិ រួមមានផ្ទះ ២កន្លែង មុខជំនួញទាំង៥ ថែមទាំងលុយ ៥០ម៉ឺនដុល្លារទៀត ពីឌួង ឆាយ អស់ហើយ។ មិនត្រឹមតែប៉ុណ្ណឹងទេ បំណុលរួម ៣លាន៥ម៉ឺនដុល្លារបានឲ្យ ឌួង ឆាយ ជាអ្នករកសងតែម្នាក់ទៀតផង។ ដោយចុះចេញតែខ្លួនទទេសង្ឃឹមសន្សំសុខ ផ្ទុយទៅវិញ ដេត ម៉ាលីណា បានដាក់ពាក្យប្តឹងព្រះតេជគុណ ឌួង ឆាយ (កាលនៅជាគ្រហស្ថ) ទៀតផង ដែលផ្ទុយស្រឡះពីកិច្ចព្រមព្រៀងលែងលះប្រការ១ថា “…គូភាគីឯកភាពលែងលះគ្នាដោយសន្តិវិធី ពាក់ព័ន្ធនឹងរឿងរ៉ាវមុនៗរហូតមកដល់ថ្ងៃចុះកិច្ចព្រមព្រៀងនេះគូភាគីឯកភាពគ្នាថាបញ្ចប់ដោយគូភាគីពុំអាចលើកយកមកធ្វើការប្តឹងផ្តល់បរិហារគ្នាបន្តតទៅថ្ងៃក្រោយទៀតបានឡើយ…‍”។ បន្ថែមពីនេះ អ្នកនាង ដេត ម៉ាលីណា ដែលលេចឮថាពូកែផឹកស្រា និងឆេវឆាវផងនោះ បានអនុវត្តផ្ទុយពីប្រការ៤ អំពីកូន ត្រង់ថា កិច្ចសន្យាបានផ្តស់សិទ្ធិឲ្យលោក ឌួង ឆាយ អាចយកកូនៗទៅលេងបាន ប៉ុន្តែជាក់ស្តែងនាងនៅតែផ្តល់ផលពិបាកក្នុងការយកកូនៗមកលេង។ ស្របតាមសំណូមពររបស់មហាជន យើងខ្ញុំរង់ចាំការស្រាយបំភ្លឺគ្រប់រូបភាពរបស់អ្នកនាង ដេត ម៉ាលីណា ជុំវិញរឿងសហការជាមួយឪពុកក្មេងរៀបចំគម្រោងធ្វើបាបលោក ឌួង ឆាយ។

ពាក់ព័ន្ធនិងរឿងនេះគេហទំព័រCSN News មិនអាចទំនាក់ទំនងសុំការបំភ្លឺ ពីឧកញ៉ា ឌួង ងៀប និងអ្នកនាង ដេត ម៉ាលីណា បានទេ ហើយគេហទំព័រយើងរងចាំការបកស្រាយបំភ្លឺជានិច្ច៕

Facebook Comments
Loading...